បើករថយន្តមេឃកំពុងធ្លាក់ភ្លៀងរអិលធ្លាក់ផ្លូវវណ្តាលលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ : បុរសម្នាក់បើករថយន្តម៉ាកPAJERO មួយគ្រឿងខណៈមេឃកំពុងភ្លៀងបណ្ដាលឲ្យរអិលធ្លាក់ផ្លូវរងការខូចខាតសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨និង៥០ នាទីយប់ថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០២០ ស្ថិតកនៅតាមបណ្តោយផ្លូវ ២១៧ ជិតនឹងរវង់មូលគួរស្រូវ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកPAJEROគ្រឿងពណ៌ទឹកប្រាក់លាយទឹកបុឹច ពាក់ស្លាកលេខ ប មានជ័យ2A-2889ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ទិសដៅពីត្បូងទៅជើងខណ:កំពុងភ្លៀងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូចមកខាងស្តាំរអិលធ្លាក់ផ្លូវរងការខូចខាតយ៉ាងដំណំ សំណាងល្អតែកុងមិនមានរងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយពិនិត្យនៅនឹងកន្លែងកើតហេតុដោយមិនមានប៉ះពាល់ដល់សម្បត្តិរដ្ឋទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕