យុវជនត្រឡប់មកពីថៃ លួចរត់មកស្រុកកំណើត នៅខេត្តកណ្តាល ត្រូវបានអាជ្ញាធរជំនាញ ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯង

កណ្តាល៖ តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានស្រុកមុខកំពូល បានឱ្យដឹងថា យុវជនម្នាក់ ឈ្មោះ គង់ ម៉េងហ៊ង អាយុ២៦ឆ្នាំ ទើបត្រឡប់មកពីប្រទេសថៃ ត្រូវបានដាក់អោយធ្វើចត្តាឡីស័ក នៅប៉ោយប៉ែត បានរយៈពេលតែ២ថ្ងៃ បែរជាលួចរត់មកស្រុកកំណើតនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។

អាជ្ញាធរមូលដ្ឋាន បានប្រាប់បន្តថា យុវជនរូបនេះ បានលួចរត់មកស្រុកកំណើត កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ តែឥឡូវនេះ ត្រូវបានអាជ្ញាធរជំនាញ ដាក់អោយធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯង និងណែនាំអោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕