គួរឲ្យអាណិតខ្លាំងណាស់ សូមបងប្អូនសប្បុរសជន ជួយគ្រួសារគាត់ផង !! ប្រពន្ធយកបាយឲ្យប្តីពិការដែលខំប្រឹងតស៊ូប៉ះកង់ចិញ្ចឹមគ្រួសារ ពេលឆ្លងផ្លូវត្រូវរថយន្តបើកបុក បណ្តាលឲ្យរបួសធ្ងន់ហើយបេីកគេចបាត់

ភ្នំពេញ ៖ ស្ត្រីម្នាក់ទេីបតែកូនខ្ចី៤ខែ បានដើរឆ្លងផ្លូវយកបាយឲ្យប្តីជាជនពិការប្រកបរបរប៉ះកង់ម៉ូតូ បែរជាត្រូវរថយន្តមិនស្គាល់ម៉ាកបេីកបុកស្ត្រីខាងលេីបណ្តាលឲ្យដួលបោកនឹងថ្នល់ របួសបាក់ជើង ហេីយត្រូវបានប្រជាការពារហៅកង់បីដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ តែដោយស្ថានភាពធ្ងន់ធ្ងរពេកក៏ដឹកបញ្ជូនបន្តមកសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ចំណែកឯកូនអាយុ៤ខែត្រូវបានកម្លាំងប្រជាការពារខណ្ឌមានជ័យ យកទៅថែទាំសិននៅ និងឲ្យប៉ៅដោះប្រពន្ធប្រជាការពារសិនផងដែរ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡើងកាលពីវេលាម៉ោង០៨:២០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចជិតច្រកចូលក្រោយផ្សារក្រមួន ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមសម្ដីបុរសជាប្ដីដែលជាជនពិការមានឈ្មោះ យូ ធី អាយុ៣៨ឆ្នាំ មុខរបរប៉ះកង់ មានស្រុកកំណើតនៅភូមិជើងទឹក ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង បានរៀបរាប់អ្នកសារ័ត៌មានឲ្យដឹងថា ប្រពន្ធរបស់គាត់មានឈ្មោះ យៀម ស្រីពៅ អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតភូមិកសិករ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត ស្នាក់នៅជាមួយគ្នានៅបន្ទប់ជួលមួយកន្លែងក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពួកគាត់ទាំងពីរនាក់ ចាប់ដៃគ្នាសាងជីវិតគូមកមានចំណងដៃកូនប្រុសម្នាក់ បច្ចុប្បន្នទើបតែអាយុ៤ខែប៉ុណ្ណោះ ស្នាក់នៅក្នុងបន្ទុកជាមួយគ្នា ។

បុរសជាប្ដីបានបន្តទៀតថា រូបគាត់ជាជនពិបាកបានតស៊ូពុះពារការលំបាក ដោយប្រកបរបរប៉ះកង់ នៅចំណុចមុខច្រកចូលក្រោយផ្សារក្រមួន កែងផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ លុះវេលាម៉ោងកើតហេតុ ប្រពន្ធរបស់គាត់ដែលទើបកូនខ្ចី៤ខែរួចហើយនោះ បានដើរឆ្លងផ្លូវដើម្បីយកបាយមកអោយគាត់ហូប ស្រាប់តែត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកមកបុកប្រពន្ធរបស់គាត់ បណ្តាលឲ្យដួលទៅនឹងថ្នល់ រងរបួសបាក់ជើង ហើយរថយន្តបង្កបានបន្ថែមល្បឿន បើករត់គេចបាត់ស្រមោល ។

ក្រោយមកប្រពន្ធរបស់គាត់ត្រូវបានបុរសម្នាក់ដែលជាប្រជាការពារខណ្ឌមានជ័យ បានហៅកង់បីមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ តែដោយសារតែស្ថានភាពធ្ងន់គួរសម ទើបរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកជ័យជំនះ បានដឹកបញ្ជូនបន្តមកសង្គ្រោះនៅមន្ទីរពេទ្យរុស្សីវិញហើយ ។

ដូច្នេះ បេីបងប្អូនចង់ជួយឧបត្ថម្ភដល់រូបគាត់ផ្ទាល់បាន តាមរយៈលេខទូរស័ព្ទគាត់ទាំងពីរ 086372039 / 016277203 ដើម្បីចៀសវាសការក្លែងបន្លំបោកប្រាស់ ឬមានអ្នកយកទៅបង្ហោះបន្ត ដាក់លេខទូរស័ព្ទផ្សេងពីនេះ ហេីយបច្ចុប្បន្ននេះរូបគាត់កំពុងស្នាក់នៅមន្ទីរពេទ្យរុស្សី តែម្ដង ៕