បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ចូលរួមបរិច្ចាគថវិកាសម្រាប់ទិញវ៉ាក់សាំងកូវីដ-19

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងលោកមេបញ្ជាការរង នៅព្រឹកថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2020 នេះ បាននាំយកថវិការឧបត្ថម្ភ របស់អង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ចាមចំនួន 5,500,000៛ (ប្រាំលានប្រាំសែនរៀល) ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 សម្រាប់ទិញវ៉ាក់សាំងកូវីដ-19 ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ក្នុងជំហានមួយ។