នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីរក្សាទុកនឹងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

0

ភ្នំពេញ៖ នៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីរក្សាទុកនឹងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវលំ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១. ឈ្មោះ ម៉េង វៀត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ប្រហុត ស្នាក់នៅបន្ទប់ជួល សង្កាត់ចតុមុខ ខណ្ឌដូនពបេញ (ក្រាមសថ្លា០១កូនថង់តូច) ។

ជនសង្ស័យទី២.ឈ្មោះ ហៀង វណ្នី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (ក្រាមសថ្លា០២កូនថង់តូច) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕