ករណីអគ្គីភ័យ ឆេះ(ឡសម្ងួតជ័រកៅស៊ូ) កើតឡើង ០១លើកនៅស្រុកចំការលើ មានករណីអគ្គិភ័យមួយបានកើតឡើង•នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៦:៣០នាទី នៅចំណុចរោងចក្រកែឆ្នៃជ័រកៅស៊ូ

ករណីអគ្គីភ័យ ឆេះ(ឡសម្ងួតជ័រកៅស៊ូ) កើតឡើង ០១លើកនៅស្រុកចំការលើ
មានករណីអគ្គិភ័យមួយបានកើតឡើង•នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៦:៣០នាទី នៅចំណុចរោងចក្រកែឆ្នៃជ័រកៅស៊ូ ឯកជនរបស់ឈ្មោះ ប៉េង ជឺ ភេទប្រុស អាយុ ៧៧ឆ្នាំ ស្ថិតនៅតំបន់ស្រោងខ្នុរ ក្នុងភូមិសូជ័យ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាមករណីអគ្គិភ័យនេះបណ្ដាលអោយ
មានការការខូចខាតរួមមាន : ឡជ័រទំហំ ៨.៦០ម x ៤ម និងខូចជ័រកៅស៊ូអស់ចំនួនចំនួន ០២តោន ។
•អគ្គីភ័យខាងលើបានស្ងប់រលត់ទៅវិញ១០០% នៅវេលាម៉ោង០៨:១០នាទី នាថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តបាញ់ទឹករបស់អធិការនគរបាលស្រុកចំការលើបាញ់ទឹកអស់ចំនួនមួយឡាន។អធិការនគរបាលស្រុកចំការលើលោកប៉ែនទៀងចំរើនបានអោយដឹងថាមូលហេតុដែលបង្កជាអគ្គិភ័យនេះបណ្ដាលមកពីនាឡិកាវាស់កំដៅខូច បណ្ដាលអោយឡចំហុយជ័រកៅស៊ូឡើងកំដៅហួសកំណត់ក៍បង្កជាអគ្គិភ័យកើតឡើង៕