ទំនាស់ដីធ្លីរវាងលោក សៅ សុខ និងប្រជាពលរដ្ឋ ២៣គ្រូសារនៅតំបន់ពយម៉ាចូវ ឡើងកម្តៅខ្លាំងឈានដល់ប្រើអំពើហឹង្សាហើយ

0

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋចំនួនប្រមាណជិត១០០នាក់រស់នៅភូមិគគី ឃុំ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ដែលអះអាងថាជាក្រុម២៣គ្រូសារ នាព្រឹក ថ្ងៃទី ២៦ ខែ ធ្នូឆ្នាំ២០២០ នេះបាននាំគ្នា ទៅធ្វើការវាយ របងស័ង្កសី របស់ លោក សៅសុខ ដែលជាភាគីទំនាស់របស់ ខ្លូន ប្រវែងប្រមាណ១០០ម៉ែត្រ បំផ្លាញខ្ទេច អស់គ្នាសល់ ដោយ អះអាងថា របង ដែកស័ង្កសីនោះ សាងសង់ រំលោភ បំពានលើដី កម្មសិទ្ធិរបស់ ពួកគេ ចំណែក ភាគីលោក សៅ សុខ ខណៈនោះមិនបានចេញមុខតតាំងជាបងប្អូន ប្រជាពលរដ្ឋនោះទេ ដោយសារ តែ ប្រជាពលរដ្ឋ មានចំនួនច្រើន ។
.ជុំវិញបញ្ហារការវាយកម្ទេច របងរបស់ លោក សៅសុខ ខាងលើ នេះក្រុមប្រជាពលរដ្ឋ បានលើកឡើង ថាការវាយរបងកម្ទេចចោល នាពេលនេះ វាមិនមែនជារឿងខុសអ្វីនោះទេ ពីព្រោះដីចំណុចនេះជាដីកម្ម សិទ្ធិ ស្របច្បាប់ របស់ ប្រជាពលរដ្ឋ ចំនួន២៣គ្រូសារ ទំហ៊ំប្រមាណ៥ហិកតា៤០អាមានលេខនិយាមការ( ៣៤៤២៥៩ ដល់៣៤៤៥០៣)។ដោយដីនេះត្រូវបានអាជ្ញាធរស្រុកអាជ្ញាធរខេត្តនិងមន្រ្តីជំនាញពាក់ព័ន្ធចុះវាស់វែងទទូលស្គាល់ អស់ហើយ ។ ដោយ ឡែកសំរាប់ការធ្វើរបង របស់លោក សៅ សុខ គឺជាការរំលោភបំពានទាំងស្រុង តែម្តង ដូចនេះ ពួកគាត់ត្រូវតែរូមគ្នាវាយរបងទាំងនោះកម្ទេចចោល ដើម្បីយក ដីមកគ្រប់គ្រងវិញ។
.ដោយឡែក សំរាប់ភាគី លោក សៅ ខុស វិញ ជាមួយនិងបញ្ហារខាងលើនេះក៏បានធ្វើការបញ្ជាក់ផងដែរ ថាដីរបស់គាត់មានទំហំ១៦ហិកតា ៩ ៣៣៤ អា ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង និងមានលេខ និយាមការ (៣៤៣ ៥១២ដល់៣៤៣៩១២) គឺជាដីមានកម្មសិទ្ធិ ស្របច្បាប់ ដោយកន្លងមកដី របស់ គាត់ ត្រូវបានក្រសួងដែនដី និង មន្ទីរដែនដីខេត្ត និងក្រុមអន្តរក្រសួងបានចុះវាស់វែងច្បាស់ លាស់ចំនួន ២រូចមកហើយ ព្រមទាំងបានធ្វើ កំណត់ ហេតុ ដាក់ជូន ឯកឧត្តម ឧបនាយករដ្ឋីមន្ត្រីជា សុផារ៉ា កាល ពីថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៩ និងមានការ ឯក ភាពពីឯកឧត្តម រដ្ឋមន្រ្តីនៅលើទីតាំងដីនេះផងដែរ ។
ចំណែក ដីរបស់ លោក ឈ្មោះ ឡុង កាត តំណាងឲ្យប្រជាពលរដ្ឋ ២៣គ្រូសារដែលមាន លេខនិយាម ការ (៣៤៤២៥៩ ដល់ ៣៤៤៥០៣) មិនស្ថិតនៅត្រង់ចំណុចវិវាទនេះទេ គឺនៅកន្លែងផ្សេងគ្មានការពាក់ព័ន្ធជាមួយ និងដីរបស់ លោកឡើយ ដូចនេះ សកម្មភាពរបស់ បងប្អូនប្រជាពលរដ្ឋ ដែលនាំគ្នាមកវាយកម្ទេចរបងដែក ស័ង្កសីរបស់លោក នាពេលនេះ វាជារឿងមិនត្រឹម ត្រូវនោះឡើង ។ ជាមួយគ្នា លោក សៅ សុខក៏បាន បន្តទៀត ថា ជុំវិញបញ្ហារទំនាស់នេះ កន្លងមកនៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២០ ថ្មីនេះ លោក បានដាក់ពាក្យ បណ្តឹង ឈ្មោះ ឡុក កាត នឹងបក្សពួកទៅរដ្ឋបាលឃុំបិតត្រាំង រូចហើយ ដើម្បី ឲ្យថ្នាក់ដឹកនាំ អាជ្ញាធរ ឃុំបិតត្រាំង ចុះមកពិនិត្យ ជាក់ស្តែងនិង ធ្វើការដោះ ស្រាយប៉ុន្តែរគួរឲ្យសោកស្តាយ បញ្ហារនេះមិនទាន់បានដោះស្រាយ ផងបែរជា កើត មានបញ្ហារ នាំគ្នាមកធ្វើការ វាយកម្ទេច របងរបស់លោក ចោលអស់គ្មានសល់ទៅវិញ ។
.លោក មាច ចាន់ មេឃុំបិតត្រាំង ក្នុង ខណៈពេលលោក ចុះចំណុច កើតហេតុ នោះ លោក បាន ធ្វើការ បញ្ជាក់ ប្រាប់ ប្រជាពលរដ្ឋ ថាដីនេះបើតាម ការអះអាងរបស់ សៅ សុខ បានបញ្ជាក់ថា ដីប្រជាពលរដ្ឋ ចំនួន២៣គ្រូសារ មិនមាននិយាយមការ លើទីតាំងដីនេះទេ ប៉ុន្តែរ នេះគ្រាន់តែ ការអះអាង របស់ សៅ សុខ តែ ប៉ុណ្ណោះ ត្រង់ថា ដីជាន់គ្នាឬយ៉ាងណានោះ គឺអាស្រ័យ លើ ការ ចុះវាស់វែង ជាក់ស្តែង របស់ មន្រ្តីជំនាញ ចំណែក លោកគ្មានជំនាញក្នុងរឿងនេះ ទេ ។ តែទោះជាយ៉ាងណាក៏ដោយ លោក ក៏បាន ធ្វើការពន្យល់ ណែក នាំទៅដល់ ប្រជាពលរដ្ឋ ថាឈប់បន្តសកម្មភាពវាយរបង របស់ លោក សៅសុខ បែបនេះ តទៅទៀត វាមិន មែនជាត្រឹមត្រូវទេ គឺខុសច្បាប់ហើយ ដោយទុកបញ្ហារនេះឲ្យមន្រ្តីជំនាញនិងថ្នាក់ដឹកនាំខេត្តជា អ្នកដោះ ស្រាយទើប ល្អប្រសើរ ៕ នាគសមុទ្រ