ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានចាត់ឱ្យលោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខា និងសហការី នាំយកបច្ច័យ និងគ្រឿងឧបភោគ បរិភោគ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពប្រជាពលរដ្ឋងាយរងគ្រោះចំនួន១គ្រួសារ

ថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ ២០២០ នេះដោយមានការយកចិត្តទុក្ខដាក់ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានចាត់ឱ្យលោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខា និងសហការី នាំយកបច្ច័យ និងគ្រឿងឧបភោគ បរិភោគ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពប្រជាពលរដ្ឋងាយរងគ្រោះចំនួន១គ្រួសារ ដែលមានទីលំនៅស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ។

ក្នុងឱកាសនោះដែរ លោកស្រីនាយិការងសាខា ក៏បានពាំនាំមកនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា ជាមួយគ្រួសារសពរងគ្រោះ ចំពោះការបាត់បង់ ស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

អំណោយផ្តល់ជូនរួមមាន ៖ អង្ករ២បាវ ស្មើនឹង៥០គីទ្បូក្រាម មី១កេស ទឹកសុទ្ធ២កេស ទឹកក្រូច២កេស និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ ៕