ម៉ូតូបុកគ្នាជាមួយនិងគោយន្តកន្ត្រៃ បណ្ដាលឲ្យរងរបួសធ្ងន់

កែប៖ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០ម៉៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូនិងគោយន្តកន្ត្រៃ នៅលើផ្លូវលេខ៣៣អា ចន្លោះគឺឡូម៉ែត្រលេ ១៥.១៦ត្រង់ចំនុចខាងត្បូងផ្លូវប៊ីតុងចូលផ្ទះ ឯកឧត្ដម កែន ថា ចំងាយ៥០ម៉ែត្រស្ថិតក្នុងភូមិកែវក្រសាំង សង្កាត់កែបក្រុងកែប ខេត្តកែប។
ម៉ូតូម៉ាកហុងដា សេ១២៥ពណ៍ខ្មៅផលិតឆ្នាំ២០១៣ ពាក់ផ្លាកលេខកំពត១G ៥៤៤៥ បើកបរដោយឈ្មោះ យិ បូរ៉ា ភេទ ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងជ្រៃ ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត (រងរបួសធ្ងន់)។
គោយន្តកន្ត្រៃនិងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយពេលកើតហេតុបានបើករត់កេចចេញពីកន្លែងកើតហេតុបាត់។
ជនរថគ្រោះត្រួវបានរថយន្តសង្គ្រោះរបស់មន្ទីពេទ្យបង្អែកខេត្តកែបដឹកទៅមន្ទីពេទ្យខេត្តកំពត. ចំណែកម៉ូតូយកទៅរក្សារទុក្ខនៅអធិការដ្ឋាននគរបាលក្រុងកែប។
មូលហេតុអ្នកបើកបរម៉ូតូក្នុងល្បឿនលឿនក៏ជ្រុលទៅបុគោយន្តពីក្រោយតែម្ដង។