មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើក លើផ្លូវ(កំពត.ទឹកឈូ) ត្រង់ចំណុចផ្លូវបំបែកជាបីចូលកុងសុី ស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត

កំពត៖ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២០វេលាម៉ោង១៤.៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើក លើផ្លូវ(កំពត.ទឹកឈូ) ត្រង់ចំណុចផ្លូវបំបែកជាបីចូលកុងសុី ស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

មានរថយន្តមួយគ្រឿងម៉ាកហាន់ដាយ ពណ៍ស ពាក់ផ្លាកលេខយ០ ៧៦៣ ភ.ព៣មិនស្គាល់សាវតាអ្នកបើកបរ (ដោយបុករួចអ្នកបើករថយន្តបានចុះគេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ) រថយន្ត បើកក្នុងទិសដៅពីត្បូងទៅជើង លុះទៅដល់ត្រង់ចំណុចខាងលើបានបុកនិងរថយន្តមួយគ្រឿងម៉ាកព្រុស ពណ៍ក្រហម ពាក់ផ្លាកលេខភ្នំពេញ ២BD -៤០៧៥បើកដោយឈ្មោះហាន វី ភេទ ប្រុស អាយុ២១ឆ្នាំនៅភូមិបរក្នុង ឃុំអង្គរ មាស ស្រុកដងទង់ ខេត្តកំពត(របួសថ្ពាល់ឆ្វេង) និងមានអ្នករួមដំណើរជាមួយមានគ្នាចំនួនបីនាក់.ឈ្មោះតាំ សាន ភេទស្រីអាយុ២២ឆ្នាំ(របួសដៃស្តាំនិងម្រាមដៃឆ្វេង).ឈ្មោះ ណាំ វិចិត្រភេទប្រុសអាយុ២២ឆ្នាំ(របួសក្បាលផ្នែកខាងឆ្វេង).ឈ្មោះផនសារិន ភេទប្រុស អាយុ២១ឆ្នាំគ្មានរបួស(ជាព្រះសង្ឃគង់នៅវត្តអង្គដូនកែវក្នុងស្រុកកំពង់ត្រាច)រថយន្តបើកក្នុងទិសដៅពីជើងទៅត្បូង។
-អ្នកបើកបរព្រមទាំងអ្នករួមដំណើរជាមួយដែលរងរបួសបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
-សម្ភារះខូចខាត:រថយន្តព្រុសខូចធ្ងន់ចំណែករថយន្តហាន់ដាយខូចកម្រិតស្រាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពត។
-គ្រោះថ្នាក់ខាងលើនេះបណ្តាលមកពីអ្នកបើកបររថយន្តម៉ាកហាន់ដាយ ខ្ជីខ្ជារ ធ្វេសប្រហែស ខ្វះស្មារតីប្រុងប្រយ័ត្ន បណ្តាលអោយមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង។