ឯកឧត្ដម ស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំឧបត្ថម្ភអង្ករចំនួន ៤តោន ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំសម្រាប់ការងារមនុស្សធម៏ 

0

ខេត្តកំពង់ធំ៖ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ បន្ទាប់ពីបានឃើញសកម្មភាព ដ៏មមាញឹក ក្នុងការងារមនុស្សធម៌ របស់ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានចូលរួមចំណែកក្នុងការងារ មនុស្សធម៌ ដោយបានជួយឧបត្ថម្ភអង្ករ៤តោន ដើម្បីបន្តការងារមនុស្សធម៌បន្តទៀត     នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

លោកសាយ វាសនា  ព្រះរាជអាជ្ញារង  និងលោក ដួង  សារ៉ន  តំណាង ឯកឧត្ដម ស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យការ​អមសាលាដំបូងខេត្តកំពង់ធំ បាននាំយកអង្ករ៤តោន មកប្រគល់ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដើម្បីបន្តសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋទីទ័លក្រ និងអតីតយុទ្ធជន ដែលមាន ជីវភាពលំបាកខ្វះខាត  ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន រួមនិងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសម្ដែងនូវទឹកចិត្តរំភើបរីករាយយ៉ាងក្រៃលែង  ចំពោះអំណោយមនុស្សធម៍របស់ឯកឧត្ដម ស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងប្ដេជ្ញាចិត្ត នាំយកនូវអង្ករ  ដែលជាអំណោយមនុស្សធម៌ទាំងនេះ យកទៅផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ និងបងប្អូនអតីតតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅខេត្តកំពង់ធំ ជាបន្តទៅទៀត។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន សូមគោរពថ្លែងអំណរគុណចំពោះឯកឧត្ដម ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងសហការី ព្រមទាំងលោកជំទាវ និងបុត្រាបុត្រី សូមបានជួបប្រទះតែនឹងសេក្ដីសុខ សេចក្ដីចម្រើន និងជួបតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ដោយ ប៊ុន រដ្ឋា