រដ្ឋបាលស្រុកសាមគ្គីមានជ័យបានទទួលសម្ភារក្នុងយុទ្ធនាការផ្សព្វផ្សាយ-អប់រំ ស្តីពីការទប់ ស្កាត់ការរីករាលដាលមេរោគកូវីត-១៩ ពីក្រុមហ៊ុន ខេនស្ព័តស៊ូ

0

ខេត្តកំពង់ឆ្នាំង ÷ នៅរសៀលថ្ងៃចន្ទ ១៤ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានទទួលសម្ភារប្រើប្រាស់សម្រាប់ចូលរួមក្នុងយុទ្ធ
នាការផ្សព្វផ្សាយ-អប់រំ ស្តីពីការទប់ ស្កាត់ការរីករាលដាលមេរោគកូវីត-១៩ ពីក្រុម
ហ៊ុន ខេនស្ព័តស៊ូ មានដូចខាងក្រោម÷

• ឣាល់កុលសម្រាប់លាងដៃ ចំនួន៩០ លីត្រ• ម៉ាស់ ចំនួន ២ ៥០០ ម៉ាសក្នុងឳកាសនោះ លោក វន ស៊ីផា
ឣភិបាលនៃគណ:អភិបាល ស្រុក សូមថ្លែងអំណរគុណចំពោះ លោកនាយក
ក្រុមហ៊ុនខេនស្ព័តស៊ូ និងសហការី
ដែលបានផ្តល់ ឣាល់កុល និងម៉ាស់ ដល់រដ្ឋបាលស្រុកសាមគ្គីមានជ័យ សម្រាប់ចូលរួមក្នុងយុទ្ធ នាការផ្សព្វផ្សាយ-អប់រំ ស្តីពី ការទប់ស្កាត់ការីករាលដាលមេរោគកូវីត-១៩ ជូនដល់ប្រជាពលរដ្ឋ នៅក្នុង
ភូមិសាស្រ្តស្រុកសាមគ្គីមានជ័យ ខេត្កកំពង់ឆ្នាំង៕សុខ គឹមសៀន