ពលករខ្មែរចំនួន៤០នាក់ត្រឡប់មកពីប្រទេសថៃ កំពុងធ្វើចត្តាឡីស័កតាមវិធានការរបស់ក្រសួងសុខាភិបាលនៅក្នុងខេត្តកំពង់ឆ្នាំង

0

ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី 28 ខែ ធ្នូឆ្នាំ 2020 នេះលោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងឲ្យក្រុមអ្នកសារព័ត៌មានយើងដឹងថា គិតត្រឹមថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២០នេះមន្ទីរសុខាភិបាលកំពុងគ្រប់គ្រងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃធ្វើចត្តាឡីស័កចំនួន ៤០នាក់ ។
ក្នុងនោះចំនួន ៣៧ នាក់ កំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌល កម្រិត២សាលាគំរូក្រុងបាវិតក្នុងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងដោយឡែកចំនួន ៣នាក់ទៀតធ្វើចត្តាឡីស័កតាមផ្ទះនៅ ក្នុងស្រុកបរិបូណ៌។លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងក៏សូមអំពាវនាវផងដែរដល់ពលករទាំងអស់ ដែលត្រឡប់មកពីប្រទេសថៃ សូមចូលរួមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវទៅតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់
ជំងឺកូវី១៩ កុំឲ្យរាលដាលឆ្លងចូលក្នុងសហគមន៍យើង ។

ដោយឡែកលោកស៊ិនចាន់សារ៉េតប្រធានមណ្ឌលចត្តាឡីស័ក កម្រិត២ សាលាគំរូក្រុងបានអោយក្រុមអ្នកសារព័ត៌មានយើងឲ្យដឹងថា នៅក្នុងមណ្ឌល ចត្តាឡីស័កកម្រិត ២សាលាគំរូក្រុង គិតត្រឹមថ្ងៃទី ២៧ ខែធ្នូនេះ កំពុងគ្រប់គ្រងនិងព្យាបាលពលករដែលធ្វើចត្តាឡីស័កសរុប ចំនួន ៣៦នាក់ ក្នុងនោះមានស្រី ៧ នាក់ហើយក៏មានកុមារពីរនាក់ផងដែរ គឺប្រុសម្នាក់ស្រីម្នាក់ ។ប៉ុន្តែពលករទាំងអស់ខាងលើនេះពុំមែនជាពលករដែលមកពីខេត្តសាមុតសាខនប្រទេសថៃនោះទេ គឺមកពីខេត្តផ្សេងទៀតក្នុងប្រទេសថៃ។

ដោយឡែកមណ្ឌលចត្តាឡីស័កកម្រិតពីនេះមានបន្ទប់សរុបចំនួន ១០បន្ទប់ហើយក៏កំពុងរៀបចំបន្ទប់ថែម១០ទៀត ដើម្បីត្រៀមទទួលអ្នកធ្វើចត្តាឡីស័ក ។លោកប្រធានមណ្ឌលចត្តាឡីស័កបានបញ្ជាក់ឲ្យដឹងទៀតថា គ្រូពេទ្យដែលកំ ពុង ប្រចាំការពិនិត្យនិងព្យាបាលអ្នកធ្វើចត្តាឡីស័កក្នុងមណ្ឌលសាលាគំរូក្រុងនេះសរុបមានចំនួន ៣ ក្រុមដែលក្នុងមួយក្រុមមួយក្រុមមានពី ៣នាក់ទៅ ៤ នាក់ក្នុងនោះដែរក៏មានអ្នកស្ម័គ្រចិត្ត ដែលជាគ្រូពេទ្យចូលនិវត្តន៍ចំនួន ១១នាក់ផងដែរ។

ដោយឡែកចំពោះពលករដែលកំពុងធ្វើចត្តាឡីស័កនេះគឺបានធ្វើតេស្តអវិជ្ជមានម្ដងរួចហើយពីព្រំដែន ។ដូច្នេះគម្រប់ ១៤ ថ្ងៃក្រុមគ្រូពេទ្យនឹងយកសំណាកទៅពិនិត្យជាលើកទី២ម្ដងទៀត បើពិនិត្យទៅអវិជ្ជមានកូវី១៩ នោះយើងនឹងអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅមូលដ្ឋានវិញ។ ប៉ុន្តែបើមាន វិជ្ជមានវីត ១៩វិញនោះ យើងនឹងបន្តឲ្យពួកគាត់ធ្វើចត្តាឡីស័កយ៉ាងត្រឹមត្រូវនៅក្នុងមណ្ឌលនេះជាបន្តទៀត។

ដោយឡែកពលករ ២ នាក់ដែលកំពុងធ្វើចិត្តតែលេងសាក់នៅក្នុងមណ្ឌលសាលាគំរូក្រុងបានបញ្ជាក់ឲ្យដឹងថា ពួកគាត់មកស្នាក់នៅធ្វើចត្តាឡីស័កនេះពុំមានផលលំបាកអ្វីទេ គឺត្រូវបានរគ្រូពេទ្យឧបត្ថម្ភអាហារ៣ពេលយ៉ាងត្រឹមត្រូវ ហើយក៏មានកន្លែងសម្រាក កន្លែងមុជទឹកនិងកន្លែងបត់ជើងបទដែលយ៉ាងត្រឹមត្រូវផងដែរ។
ពួកគាត់ក៏សូមថ្លែងអំណរគុណផងដែរដល់គ្រូពេទ្យក៏ដូចជាប្រមុខរាជរដ្ឋាភិបាលដែលបានជួយឧបត្ថម្ភថវិកាសម្រាប់ទិញអាហារដល់ពួកគាត់ ដែលកំពុងធ្វើចត្តាសក់តាមវិធានការក្រសួងសុខាភិបាល៕សុខ គឹមសៀន