បុរសម្នាក់ទំនេរពេកវាយកញ្ចក់រថយន្តរបស់គេ បណ្តាលឲ្យរងការខូចខាតត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន!

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីទៅវាយកញ្ចក់រថយន្តរបស់គេ បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង៥និង០០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុផ្លូវ៥៩៨ ទល់មុខខារ៉ាអូរខេបេស្តា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផេង សុភ័ក្ត្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (គ្មានសារធាតុញៀន) ហើយបានយកដែកវាយកញ្ចក់រថយន្តរបស់ជនរងគ្រោះឈ្មោះ ស្វាយ វុឌ្ឍី ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីរាជការ ស្នាក់នៅផ្ទះលេខL១១ ផ្លូវ១៩៧៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ខូចខាតកញ្ចក់រថយន្តខាងមុខបែក)។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕