កូនគោចម្លែក កើតមក បង្កភាពភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពរដ្ឋ

0

ខេត្តសៀមរាប កូនគោចម្លែក មួយក្បាលបានកើតមក មានសភាពមិនប្រក្រតី បានធ្វើឱ្យបងប្អូនប្រជាពរដ្ឋ មានការភ្ញាក់ផ្អើល ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2020 ឋិតនៅភូមិរស់នៅភូមិត្រពាំងត្រាវឃុំគោកធ្លកក្រោមស្រុកជីក្រែងខេត្តសៀមរាប។

តាម​ការ​រៀបរាប់​របស់​លោកយឹម​ស៊ឹង​ មាន​ប្រពន្ធឈ្មោះសាត់​ ខាបានឲ្យដឹងថា គាត់​មាន​សត្វ​គោញី​មួយ​ក្បាល.មានឈ្មោះ​ កូឡាប​ព្រាត់ស្នេហ៍ បាន​ពោពោះយូរមកហើយ លុះថ្ងៃកើតកូន មេគោបានធ្វើសកម្មភាព ឆ្លារឆ្លា មួយ​សន្ទុះ​ក្រោយ​មក​ម្ចាស់​គោ​ ចុះមកមើល ក៏ប្រទះឃើញមេគោ កើតកូនមួយក្បាល​ក៏មានចិត្តត្រេតអរយ៉ាង​ខ្លាំង។
លោកយឹម​ ស៊ឹង​ បាន​បន្ត​ថា​ក្រោយ​ពី​បាន​ម​ពិនិត្យ​មើល​កូនគោ​ ទើបហួសចិត្ត​នឹកស្មានមិនដល់ ដោយ​សារ​កូនគោ​ មាន​ភាព​ពិការ​ ជើងក្រោយកំបុតត្រឹមភ្លៅ ចំណែក​ជាងម្ខាងទៀត ខ្វឹជើងឡើងលើ តែទោះជាយ៉ាងណាក្តី ម្ចាស់​គោ​នៅ​តែផ្តល់ក្តីមេត្តា ស្រណោះ​អាណិត​ និងផ្តល់ទឹកដោះគោ និងទឹកដើម្បីថែរក្សាកូនគោនេះ។
តាមការរៀបរាប់ របស់​លោក​ព្រឹទ្ធា​ចារ្យ.ម្នាក់​លោកបាន ឲ្យដឹងថា បើជំនឿតាមព្រះសាសនា កូនកូននេះ គឺជាមនុស្ស ដែលមានបាបកម្ម សាងអំពើអាក្រក់ពីជាតិមុន កាប់សម្លាប់ ធ្វើឱ្យ បាប់កម្មនោះ ត្រូវសង្គ្រោះជាតិ ដទៃ ដូចជាកូនកូននេះជាដើម កើតមកហើយ បែរជាកំបុតជើង តាំងពីនៅក្នុងពោះនោះ គឺជាអំពើបាប ដែលបានសាងពីជាតិមុន ហើយមិនទាន់អស់កម្ម បើជារដ្ឋបង្កើត ហើយមកកើតនិងសត្វគោ ប៉ុន្តែលទ្ធផលចុងក្រោយ សត្វដែលកើតប្រភេទនេះ មិនអាចរស់បានយូរអង្វែងនោះទេ ដូច្នេះហើយ ទើបលោក បានបង្រៀនអោយមនុស្ស ធ្វើអំពើល្អ ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ហើយនិងត្រូវសងកម្មគ្រប់ប្រជាជាតិ។

ដោយ​  អ៊ូក​ ផ្លុង