លោកណឹប ណុល  អតីតយុទ្ធជនពិការបានទទួលផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លាពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

0

ខេត្តកំពង់ធំ ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារ យ៉េន ឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និងអាជ្ញាធរដែនដី បានអញ្ជើញប្រគល់ផ្ទះថ្មីមួយខ្នងដែលជាខ្នងផ្ទះលើកទី១៧៩ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន  រ៉ានី  ហ៊ុន សែន  ជូនលោកណឹប ណុល  អតីតយុទ្ធជនពិការ នៅព្រឹកថ្ងៃអង្គារ៍ទី២៩ ខែធ្នូ ឆ្នាំ ២០២០   ។

លោកណឹប ណុល អាយុ ៦៤ ឆ្នំា  អតីតយុទ្ធជនពិការ អតីតអង្គភាពវរសេនាតូចលេខ៧ នៃយោធាខេត្តកំពង់ធំ  ត្រូវរបួសពិការ ក្នុងសមរភូមិ នៅឆ្នាំ១៩៩៣ ភរិយាឈ្មោះឌឹម  ជីន អាយុ៦២ឆ្នំា  មានកូន៤ នាក់ បច្ចុប្បន្នរស់នៅភូមិផ្តៀក  ឃុំផាន់ញើម  ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា និងលោកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាល  នៃ ក្រុមហ៊ុនកំពតផត មានទំហំ ៤គុន ៦ម សាងសង់ខ្ពស់ផុតពីដីធ្វើអំពីសសរបេតុង ឆ្អឹងដែក រនាបក្តាដំបូលប្រក់ស័ង្កសីកិនភ្លី  ជញ្ជាំងស្មាតប៊ត ជណ្ដើរកាច់ និងបានជួយឧបត្ថម្ភ អំណោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី  មានអង្ករចំនួន ៥០ គ.ក មីម៉ាម៉ា២កេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ   មុង ជ្រលក់ថ្នាំមួយ និងថវិកាមួយចំនួន  ។

លោកស្រីវរសេនីយ៍ត្រី អ៊ុត លក្ខិណា នាយរងផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បាន ផ្សព្វផ្សាយស្តីវិធានការប្រទ្ឋប្រឆាំង ការពារទប់ស្កាត់ ការឆ្លងរីករាលដាលមេរោគកូវីដ ១៩  ដោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល  ជូនដល់ប្រជាពលរដ្ឋ និងបងប្អូនអតីតយុទ្ធជន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែគិតគូរពីសុខទុក្ខជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋ សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នការឆ្លងរីករាយដល់កូវីដ១៩ត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព ដើម្បីជៀសវាងការឆ្លងរីករាលដាលចូលក្នុងសហគមន៍ សម្ដេចតេជោបានរៀបចំថវិកាជាតិ  និង ថវិកាសប្បុរសជន  ទិញវ៉ាក់សាងដើម្បីចាក់ជូនប្រជាជនគ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមដំណាក់កាលបន្តបន្ទាប់។

ប្រជាពលរដ្ឋអាជ្ញាធរដែនដី   និងក្រុមគ្រួសារអតីតយុទ្ធជន  សូមគោរពថ្លែងអំណរគុណសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានជួយឧបត្ថម្ភ សម្ភារៈ ថវិកា និងស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋ និងប្រជាជន ដែលជួបកាលំបាកកន្លងមក ។

ដោយ ប៊ុន រដ្ឋា