ក្រុមអាជីវកផ្សាររាត្រីអង្គរឃ្យុងយូ ចូលរួមជាមួយអាជ្ញាធរខេត្តសៀមរាបគោរពវិធានសុវត្ថិភាពកូវីដ-១៩ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកល

0

សៀមរាប: ក្រុមជីវករលក់ដូរផ្សាររាត្រីអង្គរឃ្យុងយូ ប្រមាណជាង ៣០០ នាក់ស្ម័គ្រចិត្តចូលរួមសហការជាមួយអាជ្ញាធរខេត្តសៀមរាបគោរពវិធានសុវត្ថិភាព កូវីដ-១៩ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកល នាពេលខាងមុខការជួបជុំនេះ ធ្វើឡើងនារសៀលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ នៅមណ្ឌលមន្ទីររដ្ឋបាលខេត្តសៀមរាប មុខមន្ទីរទេសចរណ៍ខេត្តសៀមរាប ដោយមានការចូលរួម លោក ពៅ ពិសិដ្ឋអភិបាលរងខេត្តសៀមរាប ក្នុងនាមប្រធានគណកម្មការប្រយុទ្ធប្រឆាំង ទប់ស្កាត់ជម្ងឺកូវីដ-១៩ ក្នុងវិស័យទេសចរណ៍ ជាមួយក្រុមអាជីវករផ្សាររាត្រីអង្គរ-ឃ្យុងយូ ប្រមាណាជាង៣០០នាក់ លោកប្រធានមន្ទីរសុខាភិបាល និងមន្ទីរទេសចរណ៍ អាជ្ញាធរ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ក៏មានវត្តមានក្នុងកម្មវិធីផ្សព្វផ្សាយនោះផងដែរ។
លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ថា បុណ្យឆ្លងឆ្នាំសាកលខាងមុខនេះ ផ្សាររាត្រីអង្គរ-ឃ្យុងយូ ប្រាកដជាមានភ្ញៀវដើរកំសាន្ត ជាមួយនឹងការទិញវត្ថុ សម្ភារផ្សេងៗ ក្នុងចំនួនកើនឡើងខុសពីថ្ងៃធម្មតា ជាមួយនេះ អ្វីដែលជាការសម្លឹងឃើញនៅក្នុងចន្លោះនៃការប្រុងប្រយ័ត្ន ដែលអាចថា វាជាហានីភ័យនោះ គឺផ្សាររាត្រីមួយនេះ ជាប្រភេទផ្សាររាត្រីមិនអចិន្រ្តៃយ៍ មិនមានបន្ទប់អនាម័យនោះទេ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ទ្វេរឡើងថែមទៀត លើវិធានការ ៣ការពារ និង៣កុំ ៕