ដោយសារតែមានប្រជាពលរដ្ឋកាប់ទន្ទ្រានព្រៃឈើយកដីជាមម្មសិទ្ធធ្វើឲ្យសត្វព្រៃក្នុងស្រុកខ្មែរចង់ផុតពូជ

0

ខេត្តបន្ទាយមានជ័យ៖ ដោយសារតែមានប្រជាពលរដ្ឋកាប់ទន្ទ្រានព្រៃឈើយកដីមកជាកម្មសិទ្ធផ្ទាល់ខ្លួន ធ្វើឲ្យសត្វព្រៃក្នុងសហគមន៍ និងក្នុងស្រុក ខ្មែរចង់វិនាសផុតពូជ លោកអោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យថ្លែងដូច្នេះ ក្នុងសិក្ខាសាលាថានៅព្រឹក ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ នៅក្នុងសាលប្រជុំមន្ទីរបរិស្ថានខេត្ត ដោយមានការចូលរួមលោកយឹម លី ប្រធានមន្ទីរបរិស្ថានខេត្ត មន្ត្រីបរិស្ថាន រដ្ឋបាលស្រុក ក្រុង និងមន្ត្រីអភិរ័ក្សជាច្រើននាក់។
លោក យឹម លី បានមានប្រសាសន៍ថាសិក្ខាសាលានេះវាមានសារះសំខាន់ណាស់ ក្នុងផែនការយុទ្ធសាស្ត្រអភិរក្ស សត្វរមាំងនៅក្នុងសហគមន៍ ភូមិកូនខ្លែង ឃុំ ប៉ោយចារ ស្រុកភ្នំស្រុក ។
លោកបាននិយាយបន្តឲ្យដឹងទៀតថា សិក្ខាសាលានេះធ្វើឡើងស្របច្បាប់ស្តីពីតំបន់ការពារធម្មជាតិដែលមានអនុក្រិត្យលេខ ១០០ អនក្រ បក ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៦ ស្តីពី ការបង្កើតតំបន់ការពារទេសភាព អាងទំពាំងថ្ម ស្រុកភ្នំស្រុក និងអនុក្រិត្យលេខ ០៧ អនក្រ បក ចុះ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ស្តីពីការបង្កើតរបៀងអភិរក្សជីវចំរុះប្រព័ន្ធតំបន់ការពារធម្មជាតិដែលស្ថិតក្នុងភូមិសាស្ត្រ ឃុំប៉ោយចា ស្រុកភ្នំស្រុក ឃុំថ្មពួក ស្រុកថ្មពួក និងឃុំបេង ស្រុកបន្ទាយអំបិល ខេត្តឧត្តមានជ័យ ដែលជាតំបន់មានសារះសំខាន់សម្រាប់សត្វធ្វើការបំលាស់ទីនិងប្រាស្រ័យទាក់ទងរកចំណីអាហារនិងរស់នៅជាមួយគ្នា។
លោកអោម ចន្ថាបានមានប្រសាសន៍ថា: គោលបំណងដើម្បីប្រមូលនៅធាតុចូលពីគ្រុ អ្នកពាក់ព័ន្ធដែលបានអញ្ជើញចូលរួមនិងផ្ដល់ជាមតិយោបល់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិរក្ស សត្វរមាំង និងប្រភេទសត្វកម្រផ្សេងៗទៀត ដែលបាននឹងកំពុងរងការគំរាមកំហែងក៏ដូចជាពង្រឹងកិច្ចសហសការវាងអ្នកជំនាញនិងអាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងអ្នកពាក់ព័ន្ធចូលរួមថែរក្សាការពារនិងអភិរក្សឲ្យនៅស្ថិតស្ថេគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាជារៀងរាល់ខែក្រុមការងារអនុវត្តគម្រោងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការអភិរក្សនិងច្បាប់ព្រៃ ច្បាប់បរិស្ថាន និងការងារសហគមន៍ ដល់ប្រជាពលរដ្ឋដែលរស់នៅជាប់និងតំបន់អភិរក្ស សត្វក្រៀល ក្នុងអាងត្រពាំងថ្ម មិនតែប៉ុណ្ណោះគម្រោងក៏បានរៀបចំផ្ទាំងប៉ាណូផ្សព្វផ្សាយអំពីប្រភេទសត្វព្រៃសំខាន់ៗនិងទីតាំងសត្វព្រៃរស់នៅដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តទស្សនាសត្វព្រៃកាន់តែច្រើនឡើងទៀតនិងដើម្បីឲ្យប្រជាពលរដ្ឋចូលរួមការពារប្រភេទសត្វព្រៃនេះឲ្យបានច្រើនថែមទៀតផងដែរ។លោកបានបន្តឲ្យដឹងទៀថាគួរឲ្យស្ដាយពងសត្វស្លាបទឹកមួយចំនួនបានធ្វើការផ្លាស់ទីទាំងឆ្ងាយពីតំបន់អភិរក្សសត្វក្រៀលដែលមានការពិបាកក្នុងការការពារនិងគ្រប់គ្រងមិនមានព្រៃគ្រប់គ្រាន់សម្រាប់សត្វទឹក សំខាន់ធ្វើសំបុកពងកូនការបាញ់ការដាក់អន្ទាក់ការបំពុលសត្វព្រៃគ្រប់ប្រភេទនៅតែកើតមានឡើង។លោកបានបញ្ជាក់ទៀតថារាល់សមិទ្ធិផលការងារអភិរក្សសត្វខាងលើនេះគឺពិតជាមិនអាចខ្វះបានពីកិច្ចសហការគាំទ្រធ្វើការរួមគ្នាជាមួយដៃគូនិងការប្រឹក្សាយោបល់ជាមួយអង្គការនឹងនៅតែបន្តជាចាំបាច់នៅកិច្ចសហប្រតិបត្តិការគាំទ្រពីរដ្ឋបាលខេត្តស្រុកមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ដើម្បីជំនះទៅកត្តាប្រឈមទាំងឡាយដែលនៅសល់និងរួមគ្នាជាដៃគូបន្តការងារនេះឲ្យកាន់តែប្រសើរក្នុងការការពារធនធានធម្មជាតិរបស់យើងទាំងអស់គ្នាពិសេសអភិរក្សសត្វក្រៀលទាំងដែលកំពុងប្រឈមនឹងការបាត់បង់និងជិតផុតពូជ៕ ដោយ:ឃិន គន្ធា