ថ្នាក់ដឹកនាំក្រសួងបរិស្ថាន គាំទ្រអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជាធ្វើទិវាកសិករស្តីពីការអនុវត្តគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ(ស្រូវត្រយ៉ង)

0

ខេត្តស្ទឹងត្រែង៖ ថ្នាក់ដឹកនាំក្រសួងបរិស្ថានគាំទ្រអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា ធ្វើទិវាកសិករស្តីពីការអនុវត្តគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ (ស្រូវត្រយ៉ង) ដែលបានដាក់បញ្ចូលភូមិចំនួន៧នៅក្នុងឃុំថ្មកែវ និងឃុំព្រែកមាសបន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងឃុំទាំង២នេះអនុវត្តបានជោគជ័យក្នុងការផលិតស្រូវ ។
ក្នុងកម្មវិធីអនុវត្តគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ នៅឃុំព្រែកមាស ក្នុងស្រុកសៀមប៉ាងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ លោកសូ ខនរិទ្ធីគុន រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ដើម្បីឲ្យកិច្ចសហការ នេះដំណើរការទៅបានល្អ សូមឲ្យបងប្អូនប្រជាពលរដ្ឋដែលមិនស្ថិតនៅក្នុងគម្រោងសូមនាំគ្នាបង្កបង្កើនផលស្រូវត្រយ៉ងឲ្យបានច្រើន ព្រោះយើងមាន ទីផ្សា ទិញត្រឹមត្រូវ តាមរយៈ គម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃរបស់អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា ។
លោក ម៉ាក សុភាព ប្រធានគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ(ស្រូវត្រយ៉ង) បានបញ្ជាក់ថា ៖បច្ចុ
ប្បន្ន មានសកិករនៅភូមិគោលដៅចំនួន៧បានចូលរួមបង្កបង្កើនផលស្រូវត្រយ៉ងស្មើនិងជាង៨០០គ្រួ
សារ ។ លោកថា៖នៅឆ្នាំ២០២០នេះអង្គការជីវិតសត្វស្លាបអន្តរជាតិទិញស្រូវពីប្រជាពលរដ្ឋទៅវិញបានជាង៣០០តោន ក្នុងតម្លៃចាប់ពី១៤០០ទៅដល់១៨៥០រៀលក្នុងមួយគីឡូក្រាម សម្រាប់កសិករជាសមាជិកបានចុះឈ្មោះជាមួយគម្រោងអនុវត្តស្រូវត្រយ៉ងនេះ ។
លោកស៊ុយ អ៊នឡន អភិបាលរងស្រុកសៀមប៉ាងបានគាំទ្រចំពោះការលើកឡើងនេះហើយជាញឹក
ញាប់អាជ្ញាធរពាក់ព័ន្ធក៍ធ្លាប់បានផ្សព្វផ្សាយករណីនេះជារឿយៗរួចមកហើយដែរ ។ លោកថា៖គម្រោងអនុវត្តស្រូវមិត្តភាព(ស្រូវត្រយ៉ង)នេះ វាបានជួយបង្កើនសេដ្ឋកិច្ចដល់គ្រួសារកសិករ ដូចនេះស្នើឲ្យអង្គការជិវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកសៀមប៉ាងដាក់បញ្ចូលឃុំស្រែសំបូរមួយទៀតទៅក្នុង គគម្រោងអនុវត្តស្រូវមិត្តភាព(ស្រូវត្រយ៉ង) ដើម្បីបង្កើនការនាំចេញស្រូវពីស្រុកសៀមប៉ាងឲ្យបានច្រើននៅឆ្នាំ២០២១ខាងមុខ ។
លោក ណយ ខុង មេឃុំព្រែកមាសបានឲ្យដឹងថា៖នៅឃុំរបស់លោកមានប្រជាពលរដ្ឋចំនួន ៤ភូមិកំពុង
អនុវត្តគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ដូចជាភូមិខិះស្វាយ ភូមិខិះក្រោម ភូមិពងក្រៀល និងភូមិខាំភោគ ។ ចំណែកនៅឃុំថ្មកែវ មានភូមិញាំងស៊ុម ភូមិផាបាំង និងភូមិឡាកាយ ។
សូមបញ្ជាក់ថា៖អង្គការជីវិតស្លាបអន្តរជាតិប្រចាំកម្ពុជា (BirdLife) ជាអង្គការអភិរក្សធនធានធម្ម ជាតិបានផ្តល់ការគ្រាំទ្រ ដល់ការអនុវត្តច្បាប់ការពារព្រៃឈើនិងសត្វព្រៃ ដែលអនុវត្តដោយមន្រ្តីជំនាញរបស់ដែនជំរកសត្វព្រៃសៀមប៉ាងនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ក្នុងគោលបំណងទប់ស្កាត់រាល់បទល្មើសព្រៃឈើនិងសត្វព្រៃគ្រប់ប្រភេទ ដែលកើតមានក្នុងដែនជម្រកព្រៃឈើសៀមប៉ាងក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងដែលមានផ្ទៃដីជាង១៣ម៉ឺនហិចតា ៕