រថយន្តបេីកលឿនបុករនាំងថ្មពុះចែកទ្រូងផ្លូវបន្តជ្រុលទៅបុករថយន្តម៉ាស្តាមួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាត

0

ភ្នំពេញ៖ រថយន្តម៉ាស្តាBF50មួយគ្រឿងបេីកបរក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបន្តទៅបុករថយន្តម៉ាស្តាមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចខាងកេីតផ្សារដេីមគ តាមបណ្តោយផ្លូវមុនីរ៉េត សង្កាត់ផ្សារដេីមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានរថយន្តម៉ាកម៉ាស្តាBF50 ពណសពាក់ស្លាកលេខភ្នំពេញ2BI -6461 បេីកបរតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនខណះមកដល់ចំណុចកេីតហេតុស្រាប់តែចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងភ្លាមនោះក៏បន្តបុករថយន្តម៉ាកម៉ាស្តា៣ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AK-2185 ដែលធ្វេីដំណេីរបញ្ច្រាសទិសគ្នាឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាដំណំសំណាងមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុដោយសារតែរបាំងថ្មពុះចែកទ្រូងផ្លូវមិនមានរងការខូចខាតទេីបសមត្ថកិច្ចសម្របសម្រួលភាគីទាំងសងខាងដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕