ឆ្លងឆ្នាំសកល ២០២០-២០២១ ខេត្តព្រះសីហនុមានភ្ញៀវទេសចរណ៍ ច្រើនកុះករចំនួនប្រមាណ៣៦,៨៤៨នាក់

0

ខេត្តព្រះសីហនុ៖ បើតាមការឲ្យដឹងពីលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានប្រាប់ ថាភ្ញៀវ ទេចរណ៍ដែលបានចូលមកលេងកម្សាន្តនាឧកាសឆ្លងឆ្នាំសកលនាពេលនេះមានចំនួនប្រមាណ៣៦,៨៤៨នាក់ ក្នុងរយៈពេលតែមួយថ្ងៃគឺថ្ងៃទី ៣១ ខែ ថ្នូ ឆ្នាំ ២០២០ កើន ឡើង ២៣,៧៣ភាគរយបើ ធៀបនឹងឆ្នាំ ២០១៩ក្នុង នោះ ភ្ញៀវជាតិ៣៥,២៧៨ កើនឡើង៥៦,៧៩ភាគរយ។
.ទឹកដីក្រុងព្រះសីហនុនារសៀលថ្ងៃទី៣១ខែធ្នូ២០២០នេះនៅតាមដងផ្លូវសាធារណៈជាច្រើនត្រូវបានកកស្ទះចរាចរណ៍ជាអន្លើៗរីឯនៅតាមទីប្រជុំជនផ្សារឬតាមតំបន់កម្សាន្តផ្សេងៗកន្លែងណាក៍ដូចកន្លែងណាដែរសុទ្ឋសឹងមានភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករជាពីសេសគឺតំបន់ឆ្នេរអូរឈើទាលតែម្តង ។ដោយឡែកសំរាប់នៅ តាមសណ្ឋាគារទាំងដីគោកនិងដីកោះវិញគឺមានភ្ញៀវចរណ៏ស្នាក់នៅ ពេញៗ។
ជាមួយគ្នានេះ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកបានធ្វើការបញ្ជាក់ផងដែរថាជា មួយនិងកំណើនភ្ញៀវទេសចរមកលេងខេត្តព្រះសីហនុនាពេលនេះ មន្រ្តីរបស់មន្ទីរក៏បានចុះផ្សព្វផ្សាយខិតប័ណ្ណ ទៅដល់បងប្អូន អាជីវករលក់ដូរនៅតាមអាហារដ្ឋានភោជនីយដ្ឋាន សណ្ឋាគារផ្ទះសំណាក់កុំឲ្យមានការឡើងថ្លៃ តាមការណែនាំរបស់អាជ្ញាធរខេត្តក៏ដូចជាក្រសួងទេសចរណ៍។ដោយឡែកអាជ្ញាធរខេត្តក៏បានបញ្ជាក់ថាសម្រាប់ ក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកល២០២០២០២១នេះគឺអាជ្ញាធរមិនមានការរៀបចំការប្រគំតន្ត្រីការតាំងពិព័រណ៍និងកម្មវិធីកម្សាន្តសប្បាយផ្សេងៗជូនដល់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិនោះទេដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការការពារទប់ស្កាត់ជំងឺកូវីដ១៩ហើយបងប្អូនដែលបានអញ្ជើញមកលេងនាឱកាសនេះសូមមានការប្រុងប្រយ័ត្នចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលត្រូវរក្សាគម្លាតសុវត្ថិភាព លាងដៃជាមួយនឹងអាកុលជែលនិងទឹកសម្លាប់មេរោគផ្សេងៗដើម្បីយើងចូលរួមការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា៕នាគសមុទ្រ