អតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជន ៦ គ្រួសាររស់នៅក្រុងស្ទឹងសែនបានទទួលអំណោយគ្រឿងឧបភោគបរិភោគពី ឯកឧត្តមហ៊ុនម៉ាណែត

0

ខេត្តកំពង់ធំ៖ ឧត្ដមសេនីយ៍ ទោសោម  ស៊ុន  ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី បានអញ្ជើញចុះសាកសួរសុខទុក្ខ ក្រុមគ្រួសារអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជន ចំនួន៦គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត ក្នុងកាលៈទេសៈការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ COVID-19 ចំនួន៦គ្រួសារ ដែលរស់នៅ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃអាទិត្យទី ៣ ខែមករាឆ្នាំ ២០២១ ។

នៅក្នុងពិធីនេះដែរ លោកអនុសេនិយឯកពុធ សំអាន នាយរងផ្នែកគិលានដ្ឋាន បានផ្សព្វផ្សាយវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីត19 ជួនដល់គ្រួសារអតីតយុទ្ធជន និងបាននាំយកអំណោយ មានគ្រឿងឧបភោគបរិភោគរួមទាំងថវិកា របស់ឯកឧត្តមហ៊ុនម៉ាណែត អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ្រច័ន្ទមុន្នី ចែកជូនដល់គ្រួសារអតីតយុទ្ធជនទាំង៦គ្រួសារ  មានអង្ករ២៥ គ.ក មីម៉ាម៉ាមួយកេស ទឹកត្រីទឹកស៊ីអ៊ីវ១ យួរ និងថវិកាមួយចំនួន។

ឧត្ដមសេនីយ៍ទោសោម  ស៊ុន បានមានប្រសាសន៍ថា ក្រោមការងារដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់បំផុត មកលើគ្រួសារអតីតយុទ្ធជន និងប្រជាពករដ្ឋនៅគ្រប់ទិសទី ថែមទាំងបានសំណូមពរ ឲ្យរួមគ្នាប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ កុំឲ្យឆ្លងសហគមន៍ និងគ្រួសារយើងទាំងអស់គ្នា គឺត្រូវពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព កាត់បន្ថយការជួបជុំគ្នាប្រារព្វពិធីតាមសាសនា លាងសំអាតដៃជានិច្ច ជាមួយអាល់កុល  ឬជែល  ឫសាប៊ូ ជានិច្ច ។ 

ឯកឧត្តម សោម  ស៊ុន  បានសំណូមពរប្រជាពលរដ្ឋ  និងអតីតយុទ្ធជន ក្រៅពីការចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល គឺត្រូវចូលរួម គោរពអនុវត្ត នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច របស់ រាជ រដ្ឋាភិបាល  ការពារទប់ស្កាត់មិនឲ្យមានល្បែងស៊ីសង ការចែកចាយនិងជួញដូរសារធាតុញៀន ចូលរួមទប់ស្កាត់បញ្ហាការប្រើប្រាស់អំពើហឹង្សា និងចោរលួចចោរប្លន់ ត្រូវខិតខំប្រឹងប្រែង ប្រកបចិញ្ចឹមជីវិតដោះស្រាយ ជីវភាព គ្រួសារដោយសុច្ចរិតទៀងត្រង់   ។

គ្រួសារអតីតយុទ្ធជន  បានថ្លែងអំណរគុណ ដ៍ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ  និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត ដែលបានបង្កើតឲ្យមានសមាគមអតីតយុទ្ធជន គ្រប់រាជធានីខេត្តក្រុង និងឃុំសង្កាត់ ដើម្បីជួយដល់ ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងគ្រោះភ័យធម្មជាតិ ទីណាមានទុក្ខ ទីនោះ មានសមាគនអតីតយុទ្ធជនកម្ពុជា ចុះជួយបានទាន់ពេលវេលា ដោយមិនរងចាំពេលវេលានោះឡើយ។

ដោយ​​​វណ្ណៈកិត្តិស័ក្ក