មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើកលើផ្លូវ(កំពត.ទឹកឈូ) ត្រង់ចំណុចមុខផ្លូវបំបែកជាបីចូលកុងសុី ស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត

កំពតៈថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២១វេលាម៉ោង១៤.១៦នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើកលើផ្លូវ(កំពត.ទឹកឈូ) ត្រង់ចំណុចមុខផ្លូវបំបែកជាបីចូលកុងសុី ស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
មានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខកំពត១C-៧០៧៤បើកដោយឈ្មោះហូង បុិទីភេទប្រុស អាយុ៣៧ឆ្នាំនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត (មិនពាក់មួកសុវត្ថិភាព)។

បើកក្នុងទិសដៅពីត្បូងទៅជើង លុះទៅដល់ត្រង់ចំណុចខាងលើបានបត់ឆ្វេងប៉ះនិងម៉ូតូមួយគ្រឿងម៉ាកBAJAJ DOMINAR ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ១GU-២២៨១បើកដោយឈ្មោះឈួន វឌ្ឌ្យនាភេទប្រុស អាយុ២៧ឆ្នាំនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ(មានពាក់មួកសុវត្ថិភាព)បើកក្នុងទិសដៅពីជើងទៅត្បូង។
សម្ភារះខូចខាត:ម៉ូតូខូចធ្ងន់១គ្រឿងនិងស្រាល១គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពត។
-បណ្តាលអោយ:រងរបួសធ្ងន់ ១នាក់ (ប្រុស)និងស្រាល១នាក់(ប្រុស)។
-គ្រោះថ្នាក់ខាងលើនេះបណ្តាលមកពីអ្នកបើកម៉ូតូម៉ាកហុងដាសេ១២៥ពេលបត់ឆ្វេង ខ្ជីខ្ជារ ធ្វេសប្រហែស ខ្វះស្មារតីប្រុងប្រយ័ត្ន បណ្តាលអោយមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង។