អតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី១០គ្រួសារបានអំណោយពីសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ

0

ខេត្តកំពង់ធំៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមនិងអាជ្ញាធរដែនដី បានអញ្ជើញចុះសិក្សាពីជីវភាពរស់នៅរបស់ ក្រុមគ្រួសារអតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី ក្នុងគ្រាដែលប្រទេសជាតិជួបនូវបញ្ហាការពារទប់ស្កាត់មេរោគកូវិដ១៩ COVID-19 ដើម្បីជួយចែករំលែកថវិកា និងស្បៀងអាហារ តាមលទ្ទភាពជូនដល់ អតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី១០គ្រួសារ រស់នៅឃុំចើងដើង នៅរសៀលថ្ងៃទី០៤  ខែមករាឆ្នាំ ២០២១  ពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តពណ្ណរាយណ៍ ឃុំចើងដើងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេចតែងតែព្រួយបារម្ភណ៍ ពីជីវភាពរស់នៅរបស់ អតីតយុទ្ធជនកម្ពុជាគ្រប់រូប សម្តេចបានផ្តល់នូវសិទ្ធិពិសេសសម្រាប់គ្រួសារអតីតយុទ្ធជន ដែលជាការ តបស្នងសងគុណ ដែលគ្រួសារបងប្អូនទាំងនេះ បានលះបង់ដ៏ធំធេង ដើម្បីប្រទេសជាតិ បើគ្មានអតីតយុទ្ធជនទេ ក៏ពុំមានសន្តិភាពក្នុងថ្ងៃនេះបានដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយនឹងអាជ្ញាធរ បាននាំយកអំណោយរបស់ឯកឧត្តមហ៊ុនម៉ាណែតនិងលោកជំទាវពេជ្រច័ន្ទមុន្នី ជូនដល់តីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលីចំនួន ១០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្គរ២៥ គីឡូក្រាម មីម៉ាម៉ាមួយកេះ ទឹកត្រីទឹកស៊ីអ៊ីវមួយយួរ ម៉ាស១០និងថវិកាមួយចំនួនផងដែរ ។

លោកវរសេនីយ៍ត្រី លី ស៊ីណា នាយផ្នែកគិលានដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយវិធានការការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ COVID-19 ចូលដល់សហគមន៍ ដែលត្រូវឲ្យបងប្អូន អតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមពាក់ម៉ាស កាត់បន្ថយការចូលរួមក្នុងពិធីសាសនា ផ្សេងៗ រក្សាគន្លាតសុវត្តិភាព ពេលចូលរួមក្នុងចំណោមមហាជន អនុវត្តការការណែនាំរបស់ក្រសួងសុខាភិបាល លាងដៃនិង សាប៊ូ អាល់កុល និងជេល ឲ្យបានជាប់ជាប្រចាំ ដើម្បីអាយុជីវិតយើង គ្រួសារយើ សហគមន៍យើង និងប្រទេសជាតិយើង។

ដោយ ប៊ុន រដ្ឋា