រថយន្ត​ពោងដឹកស៊ីម៉ង់ត៍ បើកបុកម៉ូតូបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

0

ខេត្ត​កែប;កាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៦ និង០៥ នាទី ល្ងាចមានករណីគ្រោះថ្នាក់ចរាចរណ៍ កើតរវាងរថយន្ត និងម៉ូតូបើកបរបញ្រ្ចាសទិសគ្នា លើផ្លូវជាតិ ៣៣ ( ចន្លោះគីឡូម៉ែត្រលេខ ២១ និង២២ )ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អេីរខេត្តកែប។

រថយន្តពោងដឹកស៊ីម៉ង់ត៍ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E 1730 បើកមកពីទិសខាងលិច ដោយជនមិនស្គាល់អត្តសញ្ញាណ ពេបើកមកដល់ចំណុចកើតហេតុ ក៏បុនឹងម៉ូតូ បើមកពីទិសផ្ទុយ ម៉ាក
ហុងដាឌ្រីមC125ពណ៌ខ្មៅ ពាក់ផ្លាក លេខកំពត 1Q 9937 បើកមកពីទិសផ្ទុយ ដោយឈ្មោះ សៀង ចាន់ថន ភេទ ប្រុស 21 ឆ្នាំ មុខរបរនិស្សិត អង្គរខេមរា
ទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ថ្ងាន់ ឃុំឬស្សីខាងកើត ស្រុកកំពង់ត្រាច កំពត បណ្តាលអោយ
នៅកន្លែង ។ក្រោយពេលកើត
ហេតុ អ្នកបើករថយន្ត បានរត់គេចខ្លួនបាត់
មូលហេតុអ្នកបើករថយន្តមិនប្រកាន់ស្តាំ។
*ចំណែក រថយន្តនិងម៉ូតូយកមករក្សារទុកនៅអធិការដ្ឋានស្រុកដណាក់ចង្អេីរដេីម្បីអោយការិយាល័យជំនាញសហការគ្នាចាត់ការបន្ត។ រីឯសាកសពត្រូវប្រគល់ជូនសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។