រថយន្តតូរីសប៉ះជាមួយម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់

កំពតៈថ្ងៃទី៥ខែមករា ឆ្នាំ ២០២១ វេលាម៉ោង៩និង១០នាទីព្រឹកមានករណីគ្រោះថ្នាក់កើតឡើងត្រង់ចំណុកភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត លើផ្ទូវជាតិលេខ៣ គីឡូម៉ែត្រ១២៦និង១៣៧ រវាងរថយន្តតូរីសនិងម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា។
១/-ម៉ូតូទី១ ម៉ាកហុងដាឌ្រីមសង់សេរី២០២០ពណ៍ខ្មៅ ផ្លាកលេខកំពត១N -៩៦២៤ ធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើត បើកបរដោយ ឈ្មោះ សុខ លេង ភេទ ស្រី អយុ
១៥ឆ្នាំ របួសធ្ងន់ និងអ្នករួមដំណើរមាន ឈ្មោះ ស៊ិន សៀវម៉ី ភេទ ស្រី អាយុ៦ឆ្នាំ របួសធ្ងន់ ត្រូវបានបញ្ជូនទៅពេទ្យភ្នំពេញទាំង២នាក់។ ជនរងគ្រោះ២នាក់ខាងលើមិនបានពាក់មួកសុវត្ថិភពទេ ហើយ មានទីលំនៅភូមិ ល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
២/-រថយន្តម៉ាកសាំងយ៉ុង(តូរីស) ពណ៏ស ពាក់ផ្លាកលេខ ភ្នំពេញ2២H-៧៨៦០ ធ្វើដំណើរពីទិសខាងកើតទៅខាងលិច បុកម៉ូតូពេញចំពីមុខ។ ក្រោយពេលកើតហេតុ អ្នកបើកបររត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
+ដូច្នេះកម្លាំងផ្នែកជំនាញកំពុងធ្វើការស្រាវជ្រាវរកអ្នកបើកបរនិងម្ចាស់រថយន្ត មកទួលខុសត្រូវ
* ចំណែកវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដងទង់ រងចាំធ្វើការដោះស្រាយ។