កងទ័ពឈរជើងតាមបណ្តោយព្រំដែនកម្ពុជា/ថៃ ខេត្តបន្ទាយមានជ័យ កំពុងពង្រឹងការបង្ការការពារជម្ងឺកូវីត ១៩ ត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនិងអាជីវករ

បន្ទាយមានជ័យ៖៖កងទ័ពឈរជើងតាមបណ្តោយព្រំដែនកម្ពុជា/ថៃ ខេត្តបន្ទាយមានជ័យ កំពុងពង្រឹងការបង្ការការពារជម្ងឺកូវីត ១៩ ត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនិងអាជីវករ ការចុះសួរសុខទុក្ខកងកម្លាំងទាំងបីនេះកាលពីព្រឹកដល់រសៀលថ្ងៃទី៤ មករាឆ្នាំ២០២១ និងផ្តល់ការឧបត្ថម្ភដល់កងទ័ពឈរជើងតាមបណ្តោយព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រស្រុក ក្រុង៥ នៃខេត្តបន្ទាយមានជ័យ ដែលកំពុងពង្រឹងការបង្ការការពារជម្ងឺកូវីត ១៩។
លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភភូមិភាគទី៥ និងជាមេបញ្ជាការទិសតំបន់ទី១ បន្ទាយមានជ័យបានជូនដំណើរនូវការអញ្ជើញសួរសុខទុក្ខនោះរបស់ប្រតិភូដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯកសួន បវរ អនុរដ្ឋលេខាធិការ តំណាងក្រសួងការពារជាតិ លោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា និងជាលេខា និង ចូលរួមដោយលោកឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការបញ្ជាការដ្ឋានរថក្រោះនិងជាមេបញ្ជាការកងរថក្រោះប្រចាំទិសភូមិភាគទី៥ -ព្រះនេត្រព្រះ លោកម៉ាតាំង មុាំងឌីយោ (HE Matin Maindiaeu ) ទីប្រឹក្សាលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអគ្គនាយកអង្គការកុមារមេគង្គ(Enfand Du Mekong) លោកអុិន ជំនោរ នាយកអង្គការកម្ពុជានៃក្តីសង្ឃឹម (Hope of Cambodia) និងអាជីវករក្នុងខេត្ត។
ប្រតិភូបានចុះសាកសួរសុខទុក្ច លើកទឹកទឹកចិត្តដល់កងកម្លាំងនៃកងឯកភាពដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដោយចូលរួមចំណែកអនុវត្តបទបញ្ជារ ក៏ដូចអនុសាន៍សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលលើការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩ ។
លោកឧត្តមសេនីយ៍ឯកសួន បវរ អនុរដ្ឋលេខាធិការ តំណាងក្រសួងការពារជាតិ និងជំនួសមុខអោយប្រតិភូមានប្រសាសន៍ពាំនាំបណ្តាំផ្ញសាកសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំ ក៏ដូចជាលើកទឹកចិត្តនិងណែនាណបន្ថែមដល់កងទ័ពគ្រប់កងឯកភាពបន្តពង្រឹងការត្រួតពនិត្យពលករខ្មែរត្រឡប់ពីប្រទេសថៃ កុំអោយឆ្លងដែនតាមច្រករបៀងដែលអាជ្ញាធរប្រទេសទាំង២មិនបានកំនត់ ហើយជាបច្ច័យនាំអោយមិនបានត្រួតពិនិត្យសុខភាព ។
ពិសេសគឺបើមានពលករ ត្រូវតែអន្តរាគមន៍ សហការដឹកជញ្ជូនពួកគាត់ទៅមណ្ឌលធ្វើចត្តាឡីស័កនិងបើមិនប្រក្រតីត្រូវតែយកវត្ថុសំណាករកមេរោគកូវីត១៩ ។
ពោលគឺបង្កើនកិច្ចបង្ការការពារអោយតឹងរឹងជាទីបំផុតកុំមានមនុស្សជ្រៀតចេញ ចូលឆ្លងដែនបាន ព្រោះព្រួយបារម្ភនឹងការផ្ទុះរីករាលដាលខ្លាំងនៃជមកងឺកូវីត១៩ នៅសហគមន៍ប្រទេសថៃ ។ក្នុងនោះ ថៃបានបិទខេត្តជាច្រើនក្នុងប្រទេស រាប់ទាំងបណ្តាខេត្តជាប់ជាមួយព្រំដែនកម្ពជាយើងផង ។
បន្ថែមលើសនោះ កងកម្លាំងក៏បន្តបង្កើមកិច្ចថែរក្សា ការពារសន្តិសុខ សុវត្ថិភាពតាមបណ្តោយព្រំដែនជូនពលរដ្ឋដែលបាននឹងកំពុងមមាញឹកប្រមូលកសិផល ក៏ដូចជាប្រកបរបររកសុី ធ្វើការនិងធ្វើដំណើរក្នុងបំណងផ្សេងៗ ។
សូមបញ្ជាក់ថា អំណោយរបសើប្រតិភូចម្រុះរួមមានគ្រឿងឧបភោគ បរិភោគនិងថវិកា៕ដោយ៖ឃិន គន្ធា