ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន បុកជាមួយរថយន្តដឹកទឹកសុទ្ធស្លាប់៣ នាក់ របួសធ្ងន់ម្នាក់សង្ស័យគ្មានសង្ឃឹម!

ខេត្តស្ទឹងត្រែង៖ស្រ្តី៣នាក់និងក្មេងស្រីម្នាក់ ជិះម៉ូតូជាមួយគ្នា ឆ្លងផ្លូវមិនប្រយ័ត្ន បានបុកជាមួយរថយន្តកូរ៉េដឹកទឹកសុទ្ធ១គ្រឿងទៀត ក្នុងទិសដៅខ្វែងគ្នា បណ្តាលឲ្យស្លាប់២នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ និងរបួសធ្ងន់ម្នាក់សង្ស័យគ្មានសង្ឃឹម ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងវេលាម៉ោង១៦:
០០នាទី ក្នុងថ្ងៃទី៤មករា២០២១ ត្រង់ចំណុចផ្លូវបែកជា៤ ស្ថិតក្នុងភូមិកណ្តាល សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង ។

បើតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា:ជនរងគ្រោះ.ទី១-ឈ្មោះស្រី ឡៃ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមេផ្ទះ ជាអ្នកបើកម៉ូតូ(ស្លាប់)ទីលំនៅបណ្ដោះអាសន្ន រស់នៅភូមិរាជានុកូល សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង ។ទី២-ឈ្មោះ ចិត្ត កុច
នឹម ភេទស្រី អាយុ៦ឆ្នាំ(ស្លាប់) ។

ទី៣-ឈ្មោះ សួន សុខុម ភេទស្រីអាយុ៣១ ឆ្នាំមុខរបរមេផ្ទះ (ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ) ។ ទី ៤-ឈ្មោះ វី ដាណេង ភេទស្រី អាយុ១៧ឆ្នាំ (រងរបួសធ្ងន់សង្ស័យគ្មានសង្ឃឹម) មកពីស្រុកសៀមបូក។ ចំណែកអ្នកបើកបររថយន្ត និងអ្នករួមដំណើរ២នាក់ទៀត ក្រោយកើតហេតុ បានរត់គេចខ្លួន ។បើតាមសមត្ថកិច្ចបានឲ្យដឹងថា:
តាមការពិនិត្យមើលពីកាម៉េរ៉ាសុវត្ថិភាព មុនកើតហេតុគេបានឃើញម៉ូតូ ម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង1C.9208 ជិះគ្នាបួននាក់ បើកបរក្នុងល្បឿនលឿន ឆ្លងផ្លូវខ្វែងបួនជ្រុងខ្វះការប្រុងប្រយ័ត្ន បានទៅបុជាមួយរថយន្តកូរ៉េពណ៌ខៀវ គ្មានស្លាកលេខពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់ជាអ្នកបើកបរស្លាប់ និងក្មេងស្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់នៅពេលបន្ទាប់ និងរបួសធ្ងន់ម្នាក់កំពុងសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែកអ្នកបើកបររថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណ ។

ក្រោយកើតហេតុសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ និងធ្វើការវាស់វែង រួចនាំយកម៉ូតូ និងរថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ៕