កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះធ្វើបច្ចុប្បន្នភាពផ្ទះបណ្ដែតទឹក និងបែរចិញ្ចឹមត្រី លើដងទន្លេសាប ក្នុងភូមិសាស្ត្រខណ្ឌ

នារសៀលថ្ងៃចន្ទ ៦ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាពី ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ឯកឧត្តមបានប្រគល់ភារកិច្ចជូន លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ និង លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ តំណាង ឯកឧត្តមអភិបាលខណ្ឌប្ញស្សីកែវ ដឹកនាំកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ រួមមាន លោក លោកស្រីជា នាយក-នាយករងរដ្ឋបាល កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ទាំង៧ មន្រ្ដីពាក់ព័ន្ធ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងប្រជាការពារសង្កាត់ ចុះស្រង់ស្ថិតិ និងធ្វើបច្ចុប្បន្នភាពផ្ទះបណ្តែតទឹក និងបែរចិញ្ចឹមត្រី តាមដងទន្លេសាប ក្នុងមូលដ្ឋានភូមិសាស្រ្តខណ្ឌប្ញស្សីកែវ។ លទ្ធផលក្នុងប្រតិបត្តិការនេះ មានដូចជា៖
១- សង្កាត់ទួលសង្កែទី១៖ មានចំនួន ៩ ទីតាំង ធ្វើបច្ចុប្បន្នភាពឡើងវិញ មានចំនួន ៩ ទីតាំង។
២- សង្កាត់ប្ញស្សីកែវ មានចំនួន ៦២ ទីតាំង ៖
-ភូមិសាមគ្គី ៖ មានចំនួន ៣ ទីតាំង ជាក់ស្តែងមានចំនួន ២ ទីតាំង
-ភូមិឃ្លាំងសាំង ៖ មានចំនួន ៣៤ ទីតាំង ជាក់ស្តែង ៣០ ទីតាំង, អាជ្ញាធររុះរើចេញ ១ ទីតាំង, បានរើចេញ ១ ទីតាំង
-ភូមិមិត្តភាព ៖ មាន ២៥ ទីតាំង ជាក់ស្តែង ១៧ ទីតាំង ក្នុងនោះ នៅថ្មី ១ ទីតាំង។
៣- សង្កាត់ស្វាយប៉ាក ៖ ផ្ទះលើទឹក ១២៦ទីតាំង បែរចិញ្ចឹមត្រី៦៩ទីតាំង អ្នកស្នាក់នៅ ១៧៥គ្រួសារ មនុស្ស ៨៩៥នាក់ ។ ក្នុងនោះបែរចិញ្ចឹមត្រី០៥ ស្មើនឹង ០៤គ្រួសារ បានចូលមកស្នាក់នៅថ្មី ហើយអាជ្ញាធរ បានណែនាំអោយរុះរើចេញ ក្នុងរយៈពេលមួយសប្តាហ៍ ប៉ុន្តែប្រជាពលរដ្ឋទាំងនោះ បានសំណូមពរសុំរុះរើ ក្រោយពីបុណ្យចូលឆ្នាំចិន ចប់រយៈពេល ១០ថ្ងៃ ដោយមូលហេតុទឹកទន្លេហូរខ្លាំង។ ករណីនេះ រដ្ឋបាលខណ្ឌ នឹងស្នើសុំមតិយោបល់ពី រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី។
៤- សង្កាត់ច្រាំងចំរេះទី១ ៖ ផ្ទះលើទឹក ២៥ទីតាំង បែរចិញ្ចឹមត្រី១៨ទីតាំង អ្នកស្នាក់នៅ៤៤គ្រួសារ មនុស្ស២១២នាក់។
៥- សង្កាត់ច្រាំងចំរេះទី២ ៖ ផ្ទះលើទឹក ៦៧ទីតាំង បែរចិញ្ចឹមត្រី ៥១ទីតាំង អ្នកស្នាក់នៅ ៩០គ្រួសារ មនុស្ស ៥៦២នាក់។ ក្នុងនោះបែរចិញ្ចឹមត្រី០៥ ស្មើនឹង ០៤គ្រួសារ បានចូលមកស្នាក់នៅថ្មី ក្នុងនោះអាជ្ញាធរ បានណែនាំអោយរុះរើចេញ ក្នុងរយៈពេលមួយសប្តាហ៍ ហើយប្រជាពលរដ្ឋទាំងនេះ បានឯកភាពតាមការណែនាំរបស់អាជ្ញាធរ៕