ចោរស្រីលូកហោប៉ៅអាវយកលុយ ពីពលរដ្ឋ ត្រូវសមត្ថកិច្ចចាប់បានម្នាក់ រត់គេចខ្លួនម្នាក់

0

កណ្តាល៖ ចោរស្រីម្នាក់ ក្នុងចំណោមពីនាក់ បានត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពដើរលូកហោប៉ៅអាវយកលុយពីពលរដ្ឋនៅក្នុងផ្សារហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០វេលាម៉ោង . ០៩និង០០នាទី នៅចំណុចក្នុងផ្សារកំពង់កន្ទួតភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ មាស ស្រីនាង ភេទស្រី អាយុ៣០ឆ្នាំមានទីលំនៅភូមិ រោងគោឃុំទ្រា ស្រុកកណ្តាលស្ទឹងខេត្តកណ្តាលមុខរបរ កម្មការនីរោងចក្រ។ជនសង្ស័យឈ្មោះ លី ភា ភេទស្រី អាយុ ៣៦ឆ្នាំស្នាក់នៅផ្ទះជួលភូមិប្រប្រកខាងជើង សង្កាត់កាកាបខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ ពុំពិតប្រាកដ។មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានអោយដឹងថា៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៨និង២០នាទីព្រឹកជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះមកផ្សារកំពង់កន្ទួតដើម្បីទិញខោអាវម្ហូបអាហារ ពេលមកដល់ផ្សារជនរងគ្រោះបានទិញខោអាវ ធូប ទៀននិងដើរទិញផ្លែឈើស្រាប់តែជនសង្ស័យបានលូកដៃលួចលុយក្នុងហោប៉ៅអាវជនរងគ្រោះគឺលុយដុល្លារចំនួន២៧០ដុល្លារនិងលុយរៀលចំនួន១៤២០០០០រៀលនិងហុចលុយនេះបន្តអោយបក្សពួកម្នាក់ទៀតឈ្មោះយួនភេទស្រីយករត់គេចខ្លួនបាត់។ចំណែកជនសង្ស័យត្រូវបានជនរងគ្រោះចាប់បានប្រគល់អោយនគរបាលបុស្តិ៍បារគូបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងចាត់ការតាមនីតិវិធីច្បាប់។ កញ្ចក់ ទិព្វ