នៅខេត្តព្រះសីហនុ មានចំនួន សាលារៀនចំនួន១០១ទូទាំងខេត្តព្រះសីហនុត្រូវបានបើក បវេសនកាលឆ្នាំសិក្សា ២០២០-២០២១ថ្ងៃនេះ

0

ខេត្តព្រះសីហនុ៖ លោកស្រីប្រធានមន្ទីរអប់រំបាន បញ្ជាក់ថាសាលារៀននៅខេត្តព្រះសីហនុបាន មានចំនួន ១០១សាលាក្នុងនោះមត្តេយ្យដាច់ដោយឡែកមាន០១សាលាបឋមសិក្សាចំនួនមាន៧២សាលាអនុវិទ្យាល័យ១៨សាលា វិទ្យាល័យ ០៩ សាលាគរុកោសល្យ និងវិក្រឹតការ ០១កន្លែង ត្រូវបានបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ឲ្យសិស្សចូលរៀនថ្ងៃនេះក្រោយខកខានអស់រយៈពេលប៉ុន្មានខែកន្លងមកដោយសារបញ្ហារជំង្ងឺឆ្លងកូវិដ១៩ ។
.លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុបានបន្តទៀតថា វិស័យអប់ រំនៅខេត្តព្រះសីហនុដើរលើផ្លូវមួយប្រកបដោយមោទនភាពនិងបង្កឱកាសឱ្យកុមារទទួលបានការសិក្សាក្រោមម្លប់សន្តិភាព ដែលមានសម្តេចអគ្គមមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានបញ្ញាញាណឈ្លាសវៃលើកកម្ពស់គុណភាពអប់រំដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ២០១៦-២០៣០ ចូលរួមអភិវឌ្ឍប្រទេសជាតិ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍និងអបអរសាទរ ការបើកបវេសន កាល ឆ្នាំសិក្សាថ្មី ២០២០- ២០២១ និងបានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសន កាលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់ក្មួយៗដែលទើបដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់ សាលារៀនវិញក្នុងឆ្នាំសិក្សាថ្មីបន្ទាប់ពីបានឆ្លងកាត់ និងទទួលបទពិសោធន៍នៃការអប់រំក្នុងសម័យ Covid- ១៩ ក្នុងឆ្នាំសិក្សា២០១៩.២០២០កន្លងមកថ្វីត្បិតឆ្នាំនេះព្រះរាជាណាចក្រកម្ពុជាក៏ដូចជាពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រាជ រដ្ឋាភិបាលកម្ពុជា នៅតែប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ក្រោមទស្សនទានថ្មីនៃគន្លង ជីវិតថ្មី ក្នុងវិស័យអប់រំ ។
.ក្នុងឱកាសនោះដែរលោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រចែករំលែកផ្តល់អត្ថប្រយោជន៍ និងទទួលបាននូវចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីយើងមានធនធានក្នុងការ ចូលរួម កសាង និងអភិវឌ្ឍន៍ប្រទេសជាតិមានសុខសន្តិភាព ហើយអ្វីដែល យើងត្រូវ អនុវត្តន៏ជាប្រចាំនោះគឺ ការរក្សាអនាម័យ ឲ្យបានទៀតទាត់ ដើម្បីការពារ ជំង្ងឺ កូវិដ១៩ ដោយត្រូវ លាងដៃនិងសាប៉ួ . អាកុល ឬជៀល និងពាក់ម៉ាក ឲ្យបានគ្រប់គ្នា រស់នៅតាមគន្លងថ្មីដោយរក្សាគម្លាត មិនអាចជួបជុំគ្នាក្នុងទ្រង់ទ្រាយធំនោះឡើយ៕នាគសមុទ្រ