សមត្ថកិច្ច​ខេត្តកំពង់ចាម​ ឃាត់ខ្លួន​មុខសញ្ញា​ពាក់ព័ន្ធ​គ្រឿងញៀន​ បាន​ចំនួន​​៨នាក់​ និង​បន្ត​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្ត​កណ្តាល​ ឃាត់ខ្លួន​បាន៤នាក់​ទៀត​​

0

កំពង់ចាម​:​ ​ក្រោមការចង្អុលបង្ហាញពី​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណអភិបាលខេត្តកំពង់ចាម​ និង​ឯកឧត្តម​ វង្ស​ប៊ុនវិសុទ្ធ​ ព្រះរាជអាជ្ញា​នៃ​អមសាលាដំបូងខេត្តកំពង់ចាម​ បានការអនុញ្ញតឲ្យ​ លោក​សុធាពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ដោយ​មាន​ការ​សហការ​ជាមួយ​កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម​ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី​ ជីវ សេងរស់​ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន​ កាលពី​វេលាម៉ោង​១​និង​៣០នាទី​រសៀល​ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅចំណុចវត្តមៀន ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម​ ដោយ​ស្ថានភាពស្មុគស្មាម កម្លាំង​ជំនាញ​បាន​ប្រើវិធានញុះញង់ រហូត​ឈាន​ដល់​​ឃាត់ខ្លួនជនសង្ស័យបានចំនួន​០៨នាក់​ ស្រី០១នាក់​។​
ដកហូតវត្ថុតាងរួមមាន:ម្សៅក្រាមពណ៍ស​ សង្ស័យ​ជា​ថ្នាំញៀន​ចំនួន៨៤កញ្ចប់(ធំចំនួន០៥កញ្ចប់), ទូរស័ព្ទដៃចំនួន០៨គ្រឿង​ និងរថយន្តធំចំនួន០២គ្រឿង។

ដោយ​យោង​តាម​ចម្លេីយសារភាពពីជនសង្ស័យខាងលេី​​ នៅ​វេលា​ម៉ោង​៦ព្រឹក​ ថ្ងៃទី​១២-០១-២០២១​ ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កំពង់​ចាម​ ជំនាញ​អធិការ​ស្រុកជេីងព្រៃ​ បន្ត​សហការ​ជាមួយ​ជំនាញស្នងការរដ្ឋាននគរបាលខេត្តកណ្តាល​ ជំនាញ​អធិការ​រដ្ឋានស្រុកស្អាង​ និងប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ក្រាំងយ៉ូវ​ ដឹកនាំផ្ទាល់ដោយលោក​ សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បន្តចុះទៅដល់មូលដ្ឋាន​ស្រុកស្អាង​ ខេត្តកណ្តាល​ និងបានឃាត់ខ្លួនជនសង្ស័យបន្ថែមបានចំនួន​០៤នាក់​ ស្រី​០១នាក់៖
១-សឿន​ សោភ័ណ្ឌ​ ភេទ​ស្រី​ អាយុ​៤០ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ បច្ចុប្បន្ន​នៅ​ភូមិទួលក្រាំង​ ឃុំ​ក្រាំង​យ៉ូវ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។
២-ឈន​ ឈីន​ ភេទប្រុស​ អាយុ​៣០​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​កសិករ​ ​នៅ​ភូមិ​ទួល​ក្រាំង​ ឃុំ​ក្រាំង​យ៉ូវ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។
៣-ឈ្មោះ​ អ៊ុន​ លីហួរ​ ភេទប្រុស​ អាយុ​១៥ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​សិស្ស​ នៅ​ភូមិ​ទួល​ក្រាំង​ ឃុំ​ក្រាំង​យ៉ូវ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។
៤-ឈ្មោះ​ អៃ​ អេ​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ នៅភូមិ​កំពង់​ទ្រា​ ឃុំ​ស្អាងភ្នំ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។
​ ដក​ហូតបាន​វត្ថុតាងរួមមាន៖ម្សៅ​ក្រាមពណ៌ស​ សង្ស័យ​ជាថ្នាំញៀន​ចំនួន​ ៤២កញ្ចប់​ (ធំ០៦កញ្ចប់​)​ ទូសព្ទ័ដៃចំនួន​ ០៥គ្រឿង​ រថយន្ត​ចំនួន០១គ្រឿង​ កាំភ្លើង​កែឆ្នៃចំនួន០១ដេីម​ ស្រោមកាំភ្លេីងK៥៤ ស្លាកលេខខេមរភូមិន្ទ០២បន្ទ:​ អាយកូម០១គ្រឿង​ អាវខេមរ:ភូមិន្ទថ្នាក់ឧត្តមសេនីយ៍ត្រីក្លែងក្លាយចំនួន០១សម្រាប់​ និថងវេចខ្ចប់មួយចំនួនធំ។ ។

បច្ចុប្បន្ន​សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យខាងលេី​ ដេីម្បីធ្វេីការស្រាវជ្រាវ​ ដើម្បី​កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕