វរសេនាតូច៣៨៥ កំពុងខិតខំលើការងារបង្កបង្កើនផល ចិញ្ចឹមសត្វ និងកសាងជុំរំជម្រកស្នាក់នៅ បន្ថែមលើកិច្ចការងារស្នូលរបស់កងទ័ព

0

ព្រះវិហារ៖ ក្រៅពីភារកិច្ចស្នូល វរសេនាតូច៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះការកសាងជួសជុល សំណង់អគារ ផ្ទះស្នាក់នៅបន្ថែម លើការងារអភិវឌ្ឍន៍អង្គភាព និងការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារទ័ព។

ក្រោមការយកចិត្តទុក្ខដាក់ និងការណែនាំរបស់ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក និងការដឹកនាំបញ្ជាផ្ទាល់ពី មេបញ្ជាការកងពលធំលេខ៣ ពិសេសបទបញ្ជាផ្ទៃក្នុងរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ធ្វើឲ្យអង្គភាពវរសេនាតូច៣៨៥ បាននិងកំពុងខិតខំយកចិត្តទុកដាក់ខ្ពស់លើកការងារកសាងជំរុំជម្រកស្នាក់នៅរបស់កងទ័ព គ្រួសារទ័ព ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការបង្កបង្កើនផលដាំដុះបន្លែចម្រុះ និងចិញ្ចឹមសត្វ ទៅតាមផែនការ។

សូមជម្រាបជូនថា ការដាំដុះបន្លែគ្រប់ប្រភេទ និងការចិញ្ចឹមសត្វ ដែលផលិតបានដោយអង្គភាព និងគ្រួសារទ័ព ត្រូវបានផ្គត់ផ្គង់ធានាក្នុងការចិញ្ចឹមទ័ព ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារកងទ័ព កាត់បន្ថយការនាំចូលបន្លែ ត្រី សាច់ មួយចំនួនពីខាងក្រៅ ដែលមានផ្ទុកសារធាតុគីមី ជាពិសេសបានលក់ចេញទៅទីផ្សារខាងក្រៅទទួលបានប្រាក់កម្រៃបន្ថែមទៀត ដើម្បីទុកផ្គត់ផ្គង់តម្រូវការនានានៅក្នុងអង្គភាព៕ សួនលីណា