កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជួនជនសង្ស័យពាក់ព័ន្ធជួញដូរគ្រឿង ញៀនចំនួន៣នាក់ទៅសាលាដំបូង

0

ខេត្តព្រះសីហនុ៖ ជនជាប់សង្ស័យចំនួន៣នាក់ពាក់ព័ន្ធបទល្មើស ជួញដូរនិងប្រើប្រាស់គ្រឿងញៀន ត្រូវបាន ការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុកសាងសំណុំរឿងបញ្ជូនខ្លូនទៅសាលា ដំបូងខេត្ត នៅថ្ងៃទី១៤ខែមករាឆ្នាំ២០២១នេះហើយដើម្បីចាត់ការតាមនិតិវិធីនេះច្បាប់ ។
. លោកវរសេនីយ៍ត្រីឡុង គឹមហួរ នាយការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានឲ្យដឹងថា ជនជាប់សង្ស័យខាងលើ មានឈ្មោះ១. លាន សីហា ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិ០២សង្កាត់០១ក្រុងព្រះសីហនុខេត្តព្រះសីហនុ។
២/ឈ្មោះ សុខ រី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិ០១ សង្កាត់០១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។៣/ឈ្មោះ វី ម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ បច្ចុប្បន្នស្នាក់នៅ ភូមិ០៣សង្កាត់០៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ជន សង្ស័យទាំង៣នាក់ខាងលើ នេះ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត ធ្វើការចាប់ខ្លូន នៅយប់ថ្ងៃទី១២ខែមករា ឆ្នាំ២០២១ ក្នុងបទល្មើសជាក់ស្តែង ខណៈពួកគេកំពុង ប្រើប្រាស់ និងចែកចាញគ្រឿង ញៀននៅក្នុងផ្ទះជូលមួយកន្លែង ត្រង់ចំណុច ភូមិ០៣សង្កាត់០៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រោយ ពេល ឃាត់ខ្លូនសមត្ថកិច្ច បានធ្វើការដកហូត វត្ថុតាងរួមមាន៖ម្សៅពណ៌សចំនួន០៥កញ្ចប់ទម្ងន់៥,០០ក្រាម ទាំងសម្បក.ទូរស័ព្ទចំនួន២គ្រឿង.ជញ្ជីងចំនួន០១.ដបជក់ចំនួន០២.កន្ត្រៃចំនួន០១.កូនកំាបិតចំនួន០១និងប្រាក់រៀលចំនួន២០ ម៉ឺនរៀលផងដែរ។បច្ចុប្បន្ន ជនជាប់សង្ស័យទាំង៣នាក់ ត្រូវបាន ចៅក្រមសារកសួរសាលាដំបូង សម្រេចចេញដីកាឃុំខ្លូនជាបណ្តោះអាសន្នដាក់ពន្ធនាគារហើយ៕នាគសមុទ្រ