ផ្ទុះសេខ្សែរភ្លែងបណ្តាលឲ្យឆេះផ្ទះ១ខ្នង៥×១០ម៉ែតឆេះខ្ទិចក្លាយជាផេះផង់លោកយាយវ័យ៩៤ឆ្នាំម្នាក់ប៊ិ:និងអស់ជីវិតតែកូនសង្គ្រោះទាន់

កំពង់ធំ=អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នង ដែលមានទំហ៊ុ៥×១០ម៉ែតឆេះក្លាយផេះផង់និងទ្រព្យសប្បត្តិអស់ជាច្រើននិងលោកយាយវ័យសំណាស់ម្នាក់ដែលនៅក្នុងផ្ទះប៊ិ:អស់ជីវិតតែសំណាងល្អកូនជួយសង្គ្រោះទាន់បណ្តាលឲ្យរងរបួសស្រាលហេតិការណ៍នេះបានកើតឡើងស្ថិតនៅភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីវេលាម៉ោងប្រមាណ០៧/៣០ នាទី ព្រឹកថ្ងៃទី១៦ខែមករា ឆ្នាំ២០២១

យោងតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះអ្នកស្រីគល់ រិន្ទ អាយុ៥១ បានឲ្យដឹងថា អ្នកស្រីកំពុងតែធ្វើកិច្ចការខាងក្រោមផ្ទះស្រាប់តែឮស្នូរខាងលើដូចជាផ្ទុះអ្វីអញ្ចឹង ស្រាប់តែហាក់មើលទៅខាងលើឃើញអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅលើផ្ទះ អ្នកស្រីក៏ស្ទុះស្ទារទៅត្រកងដៃម្តាយរបស់ខ្លួនដែលមានវ័យចំណាស់អាយុ៩៤ឆ្នាំ ចេញពីក្រោមផ្ទះ ហើយខំស្រែកឆោឡោហៅអ្នកជិតខាងរបស់ខ្លួនមកជួយ តែមិនបានដូចបំណងនោះទេ ដោយសារផ្ទុះនៅគម្លាតឆ្ងាយពីគ្នា ។

អ្នកស្រីបានបន្តទៀតថា អ្នកស្រីគ្មានបានយកអ្វីបាននោះទេ ដោយភ្លើងឆេះសន្ធោរសន្ធៅ ម្យ៉ាងទៀតស្លន់ស្លោអស់ហើយ សូម្បីតែខោអាវក៏គ្មានផង ពេលដែលខំស្រែកនោះបងប្អូននៅជិតខាងបានខ្នះខ្នែងមកជួយយ៉ាងច្រើនកុះករ អ្នកខ្លះក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រាសាទ ក្រោយមកឃើញលោកនាយប៉ុស្តិ៍និងមន្ត្រីប៉ុស្តិ៍ជាច្រើននាក់បានមកជួយផងដែរ ។

លោកនាយប៉ុស្តិ៍ប្រាសាទបានឲ្យដឹងថាក្រោយពីទទួលព័ត៌មានភ្លាមៗ លោកបានសហការជាមួយអធិការដ្ឋាននគរបាលស្រុកសន្ទុក ដឹកនាំកម្លាំងដោយលោក សុីវ.វណ្ណា អធិការរងស្រុក ក្នុងនោះឃើញរថយន្តពន្លត់អគ្គីភ័យមកជាបន្ទាន់ផងដែរ តែជាអកុសលរថយន្តពន្លត់អគ្គីភ័យមិនអាចជួយទាន់ពេលវេលានោះបានទេ ដោយសារភ្លើងឆេះផ្ទះលឿនបំផុត ! លោកនាយប៉ុស្តិ៍បន្តទៀតថាហេតុការអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនេះមិនទាន់ដឹងថាមានទ្រព្យសម្បត្តិអស់ចំនួនប៉ុន្មាននៅឡើយទេ ។តែសម្ថកិច្ចបានបញ្ជាក់ទ្រួសៗទ្រព្យសប្បត្តិដែលអគ្គីភ័យបានលេបត្របាក់រួបមាន លុយខ្មែរ.១លានរៀល ម៉ាស៊ីមបូមទឹក១គ្រឿង កង្ហា៥គ្រឿង ស្រូវប្រមាណ១០ថាំង ចំនួនស្រូវទាំងអស់.១.រយថាំងស្មើរនិង១០/:រយ និងទ្រព្យសប្បត្តិផ្សេងៗជាច្រើនទៀត

អ្នកស្រីគល់រិន្ទដែលជាម្ចាស់ផ្ទះបានឲ្យដឹងថា ស្រូវដែលប្រមូលផលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទាំងប៉ុន្មាននោះត្រូវឆេះខ្ទេចអស់ និង គ្រឿងឈើដែលដំកល់ទុកធ្វើផ្ទះនៅខាងក្រោមផ្ទះក៏ឆេះអស់ផងដែរ និយាយរួមគឺអ្នកស្រីគ្មានសល់អ្វីទាំងអស់ សល់តែជីវិតម្តាយរបស់ខ្លួននិងជីវិតខ្លួនដែលស្ទុះចេញពីអណ្តាតភ្លើងប៉ុណ្ណោះ ! អ្នកស្រីលើកដៃសំពះស្នើសុំសប្បុរសធម៌ជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយជាថវិកាក្តីនិងគ្រឿងឧបភោគបរិភោគក្តីជួយដល់អ្នកស្រីផង ពិសេសគ្មានជម្រកនោះទេហើយក៏គ្មានអ្វីទីពឹងផងដែរ ។