ស្លាប់ម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ

កំពង់ធំ៖ យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់បាត់ បង់ជីវិតកុនុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូ ។

ហេតុកការណ៍ខាងលើនេះកើតឡើងនៅលើនេះកើត ឡើងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៣:២០នាទី នៅលេីផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ លេ ខ ១៩៧- ១៩៨ចំណុចភូមិក្បិល ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និង ម៉ូតូ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកអ៉ីស៊ុយស៊ុយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3H-5555 (ដឹករថយន្តម៉ាកក្លារ៉ែន ពណ៌ទឹកក្រូច) បេីកបរដោយឈ្មោះ គឹម ប៊ុនលីម ភេទ ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងឈូក សង្កាត់ សែនសុខ ខណ្ឌសែនសុខ ភ្នំពេញ មុខរបរ អ្នកបេីករថយន្ត (គ្មានរបួស) មកដល់កន្លែងកើតហេតុបុកជាមួយ ម៉ូតូម៉ាកនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HB-3392 បើកបរដោយឈ្មោះ ហេង ស្រីពៅ ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅ ភូមិក្បិល ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ មុខរបរ សិស្ស (ស្លាប់នៅនឹងកន្លែងកេីតហេតុ)មិនពាក់មួកសុវត្ថិភាព ។

ក្រោយកើតហេតុ អ្នកបេីកបររថយន្តត្រូវបានឃាត់ខ្លួនយកមសួរនាំ នៅកន្លែងអធិការដ្ឋាននគរ បាលស្រុកកំពង់ស្វាយ ឯវត្តុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។