ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីរក្សា ទុក ជួញដូរ និងប្រើប្រាស់ ដោយខុស ច្បាប់នូវសារធាតុញៀន នៅភូមិក្បាលដំរី

កំពង់ឆ្នាំង៖ ក្រោមការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ ពីលោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នង ការនគរបាលខេត្តកំពង់ឆ្នាំង និងសម្រប សម្រួលផ្នែកច្បាប់ដោយ លោក អុិត សុធា ព្រះរាជអាជ្ញាសាលាដំបូង ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ១៤និង៣០នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ុលវាសនា ស្នងការរងប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកបរិបូណ៌សរុបចំនួន០៧នាក់ ចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ០១នាក់នៅចំណុចផ្ទះរបស់ឈ្មោះ រុន សោភ័ណ្ឌ ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

លោក វរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរង ទទួល ផែនគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យ ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ រិន សោភណ្ឌ័ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ លោក វរសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យដឹងទៀតថាក្នុងការបង្ក្រាបខាងលើសមត្ថកិច្ចដកហូតវត្ថុតាង:ថ្នាំញៀនចំនួន ០៨កញ្ចប់ ស្មើ៨,០៥g, ទូរសព្ទ័ ០១គ្រឿង,ម៉ូតូ០១គ្រឿង (ចាស់), សម្ភារ:វេចខ្ចប់ និងឧបករណ៍ជក់មួយចំនួន។

ក្រោយចាប់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុង ធ្វើការសាកសួរនិងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕