វិធី​សាមញ្ញ​ដើម្បី​កម្ចាត់​ការ​​​​​​​​​​​ឈឺ​​បំពង​ក

ការ​ឈឺ​បពង​ក ឬ​រមាស់​បំពង​ក ធ្វើ​ឲ្យ​មាន​ការ​រំខាន​យ៉ាង​ខ្លាំងដល់​ជីវិត​រស់​នៅ ហើយ​អាច​បង្ក​ទៅ​ជា​អាការៈ​ធ្ងន់​ធ្ងរ​បើ​មិន​បាន​រក​វិធី​ព្យាបាល​ទេនោះ​។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាស្ត្រ​ដ៏​សាមញ្ញ​ក្នុង​ការ​ជួយអ្នក​ក្នុង​ការ​កាត់​បន្ថយ​នូវ​បញ្ហា​ឈឺ​បំពង​ក៖


ខ្ពុរ​មាត់​ជាមួយនឹងទឹកអំបិល
វិធានការដ៏សាមញ្ញដើម្បីជួយ​អ្នកកាត់​បន្ថយការឈឺចាប់បំពងកគឺត្រូ​ខ្ពុរ​មាត់​ជាមួយ​នឹង​ទឹក​អំបិល។ អំបិល​ត្រូវ​លាយ​ជាមួយ​ទឹក​ក្តៅ​តិចៗ បន្ទាប់​មក​លាង​សម្អាត​មាត់​របស់​អ្នក​ប្រហែល​ជា ១៥ នាទី នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​មាន​ភាព​ខុស​គ្នា។ ម្យ៉ាង​ទៀត​អ្នក​អាច​ផឹក​ទឹក​ក្រូចឆ្មា​ជាមួយនឹង​ទឹក​ឃ្មុំ មួយ​កូន​ពែង​ក៏​បាន។ លោក​អ្នក​អាច​ផឹកទឹក​នេះ​ ២ ទៅ ៣ ដង​ក្នុង​មួយ​ថ្ងៃមិន​យូរ​មិន​ឆាប់​បំពង​ក​របស់​អ្នក​នឹង​ត្រូវ​បាត់​ការ​ឈឺ​ចាប់។

ការស្ទីម
នៅ​ពេល​ដែល​បំពង​ក របស់​អ្នកឈឺពិបាក​ក្នុងការ​ដក​ដង្ហើម ហើយ​ធ្វើ​ឲ្យ​ដើម​ទ្រូង​របស់​អ្នក​មាន​ការ​ឈឺ​ចាប់​ដែរ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ប្រើ​វិធី​សាស្ត្រ​ស្ទីមដោយ​ស្រូប​យក​ចំហាយ​តាម​រន្ធ​ច្រមុះ និង​កាត់​បន្ថយ​ការ​ឈឺ​បំពងក ហើយ​នឹង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា​ឡើង​វិញ។ រីឯ​ការ​ទំពា​ខ្ទឹម​ស​ ក៏​ជាឱសថ​ក្នុងការ​ព្យាបាល​ស្លេះ ព្រម​ទាំង​ជំងឺ​ក្អក​ផង​ដែរ។ ប្រសិន​បើ​អ្នក​មិន​ធ្លាប់​សោះ​ សូម​ដាក់​ចូល​ក្នុង​មាត់​ ហើយ​ទំពា​យឺតៗឲ្យ​ម៉ត់​បន្តិច​សូម​លេប​ចូល​ទៅ​ទាំង​អស់។ ការ​ម៉ាស្សា​ដោយ​ប្រើ​ប្រេង​ដែល​មាន​សារធាតុ​ក្តៅ ក៏​មាន​ប្រសិទ្ធិ​ភាពបំបាត់​ការ​ឈឺ​បំពង​ក និង​កាត់​បន្ថយ​ការ​រលាក៕

13990810531