ឯកឧត្តមអភិបាលខេត្តស្វាយរៀង ចុះពិនិត្យមើលការដ្ឋានកំពុងជួសជុលសួនច្បាររូបរមាស និងស្ថាបនាផ្លូវ នៅភូមិកៀនសាំងក្រុងស្វាយរៀង

0

ស្វាយរៀង៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅថ្ងៃទី១៩ខែមករាឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការដ្ឋានកំពុងជួសជុលសួនច្បាររូបរមាស និងស្ថាបនាផ្លូវ ស្ថិតនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្នុងការកែលម្អរសោភណ្ឌភាពសួន និងធ្វើផ្លូវនៅបរិវេណសួនច្បារនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋពេលឆ្លងកាត់មកលើផ្លូវជាតិលេខ១ និងពីផ្លូវជាតិលេខ១ចូលទៅផ្លូវក្នុងក្រុងស្វាយរៀង។
ការចុះពិនិត្ររបស់អភិបាលខេត្តស្វាយរៀងនាពេលនេះមានការអមដំណើរដោយឯកឧត្តមហែម ពិសិដ្ឋអភិបាលរងខេត្ត លោកនួនលីហួនប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលក្រុងស្វាយរៀង ព្រមទាំងក្រុមការងារជាច្រើនរូបផងដែរសូមបញ្ឃាក់ថាខេត្តស្វាយរៀងស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជាមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាមដែលមានច្រកទ្វារអន្តរជាតិបាវិតស្ថិតនៅចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រពីទីរួមខេត្តខេត្តស្វាយរៀង ហើយជាតំបន់សេដ្ឋកិច្ចដ៏សំខាន់សម្រាប់ចរាចរទំនិញចេញចូលរវាងប្រទេសទាំងពីរគឺកម្ពុជានិងវៀតណាម ជាពិសេសគឺក្រុងភ្នំពេញនិងក្រុងហូជីមិញ ហើយរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាបន្តបន្ទាប់ជាហេតុធ្វើឲ្យសេដ្ឋកិច្ចក្នុងខេត្តស្វាយរៀងមួយនេះមានការរីកចម្រើនយ៉ាងលឿនដែលធ្វើឲ្យកំណើនប្រជាជនកើនឡើងយ៉ាងឆាប់រហ័សដែលមានទាំងអ្នកចំណូលថ្មីនិងការធ្វើចំណាកស្រុកមានអត្រាថយចុះគួរឲ្យកត់សម្គាល់ផងដែរ។
ក្រោមការដឹកនាំរបស់ឯកឧត្តមម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនាប៉ុន្មានឆ្នាំកន្លងមកនេះបានធ្វើឱ្យក្រុងស្រុកទាំង៨ក្នុងខេត្តស្វាយរៀងមានការប្រែមុខមាត់និងសោភ័ណភាពស្រស់បំព្រង រីកចម្រើនគួរឱ្យកត់សម្គាល់ខណៈបងប្អូនប្រជាពលរដ្ឋមានការសប្បាយចិត្តនិងអបអសាទរគ្រប់ៗគ្នា៕