ឯកឧត្តមគន់ គីមទេសរដ្ឌមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសជាអនុប្រធានទី១ នៃគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយនិងការងារអតីតយុទ្ធជនបានបើកកិច្ចប្រជុំបូកការងារលើកទិសដៅឆ្នាំ 2020 និងលើកទិសដៅឆ្នាំ 2021 ដើម្បីអនុវត្តបន្ត

ខេត្តកំពង់ឆ្នាំង ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួល
បន្ទុកបេសកកម្មពិសេសអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា មាន
ប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាកដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ
ថ្នាក់ខេត្តកំពង់ឆ្នាំងដែលបានចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា និង
គ្រប់ ទីកន្លែងក្នុងឧបទ្ទវហេតុ និងគ្រោះមហន្តរាយដែលបានកើតឡើង ។

ឯកឧត្តម មានប្រសាសន៍បែបនេះនៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ឆ្នាំ2020 និងឆ្នាំ2021ដើម្បីអនុវត្តបន្តការងារគ្រប់គ្រងគ្រោះមហ
ន្តរាយនិងសមាគមអតីតយុទ្ធជនកម្ពុជានៅសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី 20 ខែមករា ឆ្នាំ 2021 ។

ឯកឧត្តម ទេសរដ្ឋមន្ត្រីក៏បាន ស្នើដល់ថ្នាក់ដឹកនាំសមាជិកគណៈកម្មការទាំង
អស់ បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអស់លទ្ធភាពក្នុងការជួយសង្គ្រោះប្រជា
ពលរដ្ឋធ្វើយ៉ាងណា ជួយអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ នៅក្នុងឱកាសនោះដែរឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង បានរាយការណ៍ពីសកម្មភាព រយៈកាលកន្លងមក របស់អាជ្ញាធរខេត្តកំពង់ឆ្នាំង ក្នុងការជួយសង្គ្រោះនិងអន្តរាគមន៍គ្រោះមហន្តរាយផ្សេងៗដែលបង្ក ឲ្យមានការប៉ះពាល់ដូចជា ខូចស្រូវ ខូចផ្លូវជាតិ ខូចផ្លូវគ្រួសក្រហម ប្រព័ន្ធធារាសាស្ត្រជាដើម។ចំពោះ គ្រួសារអតីតយុទ្ធជន និងគ្រួសារសពអតីតយុទ្ធជនដែលជួបការលំបាកពិសេស សមាជិកអតីតយុទ្ធជន និងថ្នាក់ដឹកនាំសមាគមតែងតែចុះជួយជាប្រចាំនឹងផ្ដល់ថវិកា ជួយសម្រាលទុក្ខឲ្យបានទាន់ពេលវេលា ។
ក្រោយពីចប់កិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រីបានចុះពិនិត្យមើលទីតាំងទួលសុវត្ថិភាពថ្មី នឹងចុះពិនិត្យស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ និងពិនិត្យ មើលផ្សារសមុទ្រទឹកសាបនៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ផងដែរ៕