ប្រជាពលរដ្ឋរស់នៅអាស្រ័យជាមួយគំនរសំរាមមិនតិចជាង៦០គ្រូសារ បាននិយាយថាសំរាមជាជីវិតរបស់ពួកគាត់

0

ខេត្តព្រះសីហនុ៖បើនិយាយពីសំរាមច្បាស់ជាមនុស្សម្នាក់ៗមានការខ្ពើមរអើមខ្លាំងណាស់ ដោយពួកគេ យល់ថា សំរាមមានខ្លិនស្អុយ ឆ្អេះឆ្អាប ថែមទាំងមានរុយរោមនិងមានដង្កូវ ទៀតផង ប៉ុន្តែរ សំរាប់ បងប្អូនប្រជាពលរដ្ឋ ចំនួនប្រមាណជាង៦០ គ្រូសារ ដែលគិតជាសមាជិត មានក្មេង មានចាស់សរុបមិនតិចជាង៣០០នាក់នោះ បែរ ជាពួកគាត់និយាយថាថ្វីត្បិតសំរាមវាមានខ្លិនស្អុយក៏ពិតមែនតែវាជាជីវិតរបស់ពួកគាត់ពីព្រោះពួកគាត់រាល់ថ្ងៃរស់ នៅជាមួយនិង គំនរសំរាម អាស្រ័យជីវិត រស់ជាប្រចាំដោយសារ រើសសំរាម (អេតចាយ)លក់ប្តូរ យកប្រាក់ មក ទិញអង្គរ និងសម្ភារៈផ្សេងៗប្រើប្រាស់ និង សំរាប់ ផ្គត់ផ្គង់ ដល់កូនៗរបស់ពួកគាត់ ទៅសាលារៀន ផងដែរ ។
.បងស្រី ឈ្មោះ ហ៊ុល សំអូន អាយុ៥៥ឆ្នាំជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោម ប្រជាពលរដ្ឋ ជាច្រើន រស់ នៅលើគំនរសំរាម បាននិយាយរៀបប្រាប់ ឲ្យដឹងថា រូបគាត់ក៏ដូចបងប្អូនផ្សេងទៀត ម្នាក់ៗបានមករស់នៅ រើស សំរាម (អេតចាយ)ក្នុងតំបន់វាលចាក់សំរាម ស្ថិតក្នុង ឃុំអូរ ឧកញ៉ាហេង ស្រុកព្រៃនប់នេះនេះ មិនតិចជាង១០ឆ្នាំ នោះឡើយ។
.បងស្រី បានបន្តទៀតថា ចំពោះសំរាម អ្នកផ្សេងគេថាសំរាមគួឲ្យខ្ពើមរអើម ប៉ុន្តែរសំរាប់ពួកគាត់គ្មាន ជំរើសទេ ដោយសារ តែជីវាភាពក្រីក្រ បានប្រមួលកូនចៅ មករស់នៅលើគំនរ សំរាម រើសសំរាម(អេតចាយ) លក់ប្តូរយកប្រាក់ចិញ្ចឹម ជីវិត ប្រចាំថ្ងៃ ដោយ ក្នុងមួយថ្ងៃ អាច រកប្រាក់ពីការលក់ អេតចាយបាន ២ទៅ៣ម៉ឺន រៀលគ្រាន់រស់ដែរ សរុបសេចក្តីមក ពូកគាត់ មានក្មេង មានចាស់ ចំនួនប្រមាណ ជាង៦០ គ្រូសារ សរុបជាសមា ជិកមិនតិចជាង៣០០នាក់នោះសុទ្ធសឹងរស់នៅអាស្រ័យ លើគំនរសំរាមទាំងអស់ មិនមានមុខរបរផ្សេង នោះទេ។
.ចំពោះ បញ្ហាររើសសំរាមវិញបងស្រី ហ៊ុលសំអូនកបានឲ្យដឹងផងដែរ ក្នុងមួយថ្ងៃបែង ចែកចេញជា៣ វេណគឺពេលព្រឹក .ពេលថ្ងៃនិងពេលរសៀល ឬយប់ ហើយសំរាម (អេតចាយ)ដែលរើសបាន គឺច្រកបាវទុក រយៈ ពេល ៤ទៅ៥ថ្ងៃ ទើបលក់ម្តង ដោយ ថៅកែអេតចាយ គេមកទិញដល់ កន្លែង គឺម្នាក់ៗអាចលក់បានខ្លះបាន ២០ ម៉ឺន រៀល ខ្លះលក់បាន រហូតទៅដល់ ៣០ម៉ឺន ក៏មានដែរ គឺអាស្រ័យលើគ្រូសារ មានសមាជិតតិចឬច្រើនពោល គឺ គ្រូសារណាមានសមាជិត ច្រើនគេរើសបានច្រើនលក់បានលុយច្រើន ។ ហើយប្រាក់ដែលរកបាននេះ ថ្វីត្បិត មិនតិចទូចក៏ពិតមែន តែសំរាប់ ពួកគាត់ អាចទប់ទល់ ជីវភាពប្រចាំថ្ងៃ បាន និង មួយភាគសម្រាប់ផ្គត់ផ្គង់ កូនចៅ ទៅសាលារៀនសូត្រ។ហើយកូនចៅទៅសាលាគឺមិនធ្វើដំណើរ ស្មើរជើង ដូចពេលប៉ុន្មានឆ្នាំនោះទេ គឺមានម៉ូតូ កង់បី ដែលឧប្បត្ថម្ភដោយ លោក យន្ត មីនអតីអភិបាលខេត្តព្រះសីហនុសំរាប់ជិះទៅមក ហើយ ម៉ូតូកងបីនេះ ក៏ជាមធ្យោបាយសំរាប់ដឹកបងប្អូន រស់នៅតំបន់គំនរសំរាមនេះពេលមានជំង្ងឺឈឺស្កាត់យប់ព្រលប់ ទៅមន្ទីរពេទ្យ ផងដែរ។
.លោក កៅ ឡេង មេឃុំ អូរឧកញ្ញ៉ាហេង បានបញ្ជាក់ថាបងប្អូនប្រជាពលរដ្ឋ រស់នៅលើគំនរសំរាមនេះ មានចំនួន ប្រមាណ ៦០ ជាគ្រូសារ ដោយ ភាគច្រើន ជាប្រជាពលរដ្ឋ ក្នុងមួលដ្ឋាន និងមានបណ្ណ័បោះឆ្នោតនៅ ឃុំអូរ ឧកញ៉ាហេងនេះ តែម្តង និងមួយចំនួន មកពីបណ្តាលខេត្តផ្សេងៗ បានមករស់នៅក្រកប មុនរបរ រើស សំរាមផងដែរ ។ចំពោះបញ្ហារសុខភាពវិញ តាម កត់សម្គាល់ ឃើញថា បងប្អូនប្រជាពលរដ្ឋ ហាក់មិនសូវមាន នណា ម្នាក់ ឈឺស្កាត់អ្វីទេ ពោលគឺពួកគាត់ ហាក់បីដូចស៊ាំទៅនិង អាកាសធាតុ តំបន់នោះ យ៉ាង ដូចច្នេះដែរ ប៉ុន្តែរបើសិនជា ពួកគាត់មានជំង្ងឺយប់ព្រលប់ ក៏មិនពិបាកដែរ ពីព្រោះមណ្ឌលសុខភាពនៅជិត មិនឆ្ងាយ ពីតំបន់ ពួកគាត់រស់នៅនោះទេ និងមានរថយន្ត សង្រ្គោះ របស់ មណ្ឌលសុខភាពនៅប្រចាំជានិច្ច ។ដោយឡែក សំរាប់ ក្មេងតូច ៗដែលក៏មានម៉ូតូកង់បី សំរាប់ ដឹក ទៅសាលា ទាំងទៅទាំង មកផងដែរ ដោយ ម៉ូតូកងបីនោះ ជាម៉ូតូ ឧប្បត្ថម្ភ ដោយ លោក យន្តមីន អតីអភិបាលខេត្តព្រះសីហនុ ចំណែក សេវា ជួលអ្នកបើកម៉ូតូកង់បី ដឹក ក្មេង ទៅមកសាលា គឺ លោក ជាអ្នករាប់រង់ ចំណាយដោយផ្ទាល់គឺក្នុង១ខែ ប្រមាណ៧០ ទៅ៨០ម៉ឺនរៀលផងដែរ។
. គួរបញ្ជាក់ផងដែរថា សំរាមទូទាំងក្រុងព្រះសីហនុមានក្នុងមួយថ្ងៃមានចំនួនប្រមាណមិនតិច ជាង ៣០០តោននោះឡើយ នេះបើតាក ការបញ្ជាក់ប្រាប់ឲ្យដឹង ពីសំណាក់ លោក ហេង ប៉េង ហាក់ ប្រធានសាខា ក្រុមហ៊ុនKSWMដែល ជាក្រុមហ៊ុនទទូលបន្ទក់ លើសេវាដឹកជញ្ជូនសំរាម ក្នុងខេត្តព្រះសីហនុ៕នាគសមុទ្រ