ទីក្រុងឆាងវ៉ុននៃឧបទ្វីបកូរ៉េ ផ្តល់រថយន្តពន្លត់អគ្គីភ័យចំនួន៣ គ្រឿងដល់ខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ទីក្រុងឆាងវ៉ុន ស្ថិតនៅភូមិភាគខាងត្បូងបង្អស់នៃឧបទ្វីបកូរ៉េ ដែលជាទីក្រុង សម្ព័ន្ធមេត្រីភាព ជាមួយខេត្តព្រះសីហនុនារសៀល ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២១នេះ បាន នាំយករថយន្តពន្លត់អគ្គីភ័យចំនួន៣ គ្រឿងជាអំណោយផ្តល់ជួន ផ្តល់ជួនស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ ដើម្បីយកទៅប្រើប្រាស់ រក្សាសុវត្ថិ ភាពប្រជាជន នៅខេត្តព្រះសីហនុ។
.លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះទីក្រុងឆាំងវ៉ុន (Changwon City) ជាទីក្រុងមេត្រីភាពជាមួយខេត្តព្រះសីហនុ ដែលបានចែករំ លែកនូវសម្ភារៈប្រើប្រាស់នូវមធ្យោបាយរថយន្តពន្លត់អគ្គីភ័យចំនូន ០៣គ្រឿងនេះ ។ ក្នុងនាមប្រជាជន និងថ្នាក់ ដឹកនាំខេត្តព្រះសីហនុ សូមថ្លែង អំណរគុណ និងជូនពរថ្នាក់ដឹកនាំ និងប្រជាជនទីក្រុងឆាំងវ៉ុន (Changwon City) ដែលបានផ្ដល់នូវអំណោយរថយន្តនេះសម្រាប់ជួយកាត់បន្ថយហានិភ័យនានាបង្កឡើងដោយអគ្គីភ័យក្នុងខេត្តព្រសីហនុ។
.ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំនៅប្រទេសកូរ៉េខាងត្បូងដែលបានខិតខំប្រឹងប្រែងនិងចំណាយពេលវេលាកៀងគររកជំនួយជារថយន្តពន្លត់អគ្គីភ័យជួយដល់ខេត្តព្រះសីហនុនិងបានទទួលរថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង ពីទីក្រុងឆាំងវ៉ុន (Changwon City) និងបានរៀបចំដឹកជញ្ជូនមកកាន់ខេត្តព្រះសីហនុ។ ហើយថ្ងៃ នេះ យើងក៏បានធ្វើការប្រគល់រថយន្តពន្លត់អគ្គីភ័យទាំង០៣គ្រឿងនេះជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីយកទៅប្រើប្រាស់ក្នុងការជួយពន្លត់បង្ការអគ្គីភ័យនៅក្នុងខេត្តព្រះសីហនុរបស់យើង ក្នុងការបង្ការទប់ ស្កាត់ ក៏ដូចជាសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋក្នុងពេលមានគ្រោះមហន្តរាយជាយថាហេតុ។
.បច្ចុប្បន្នស្នងការនគរបាលខេត្តព្រះសីហនុមាន រថយន្តពន្លត់អគ្គីភ័យចំនួន ១១គ្រឿងហើយ នេះបើតាម ការ ប្រាប់ឲ្យដឹង ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ៕នាគសមុទ្រ