កិច្ចប្រជុំស្តីពីការចុះអធិការកិច្ចនឹង ធ្វើ ការសំណេះសំណាលរបស់របស់សាលាឧទ្ទរណ៍ខេត្តត្បូងឃ្មុំ នៅសាលាដំបូងខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ អយ្យការ អមសាលាដំបូង និងសាលាដំបូងខេត្តកំពង់ធំ មានកិច្ចប្រជុំមួយស្តីពី ការចុះអធិការកិច្ចក្រុមការងាររបស់សាលាឧទ្ទរណ៍ ខេត្តត្បូងឃ្មុំ ពិធីនេះបានប្រារព្វធ្វើឡើង នៅសាលាដំបូងខេត្តកំពង់ធំ ស្ថិតនៅសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
កិច្ចប្រជុំដោយមានការអញ្ជើញជាអធិបតីភាព ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ទរណ៍ត្បូងឃ្មុំ អមដោយឯកឧត្តម តន់ សីហតេជ អគ្គព្រះរាជអាជ្ញារង ឯកឧត្តម លាង សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងឯកឧត្ត ទុំ សោភ័ណ អគ្គលេខាធិការ និងមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងស្នងការរង ខេត្តកំពង់ធំ រួមទាំងប្រធានពន្ឋាគារខេត្តកំពង់ធំ រួមទាំងព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីនៃសមត្ថកិច្ចនៃតុលាការចូលរួមផងដែរ។
ឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានធ្វើកិច្ចស្វាគមន៍ ឯកឧត្តមប្រធានគណអធិបតី និងភ្ញៀវកិត្តិយស់ និងបានបញ្ជាក់ពីសំណុំរឿងកក់ស្ទះនៅក្នុងឆ្នាំ២០២០ ដោយសំណុំរឿងនៅលស់ពីឆ្នាំ២០១៩ ចំនួន២៤៦រឿង សំណុំរឿងថ្មីក្នុងឆ្នាំ២០២០ចំនួន ៩៨៧រឿង ចាត់ការបានចំនួន១២២៩រឿង និងនៅសល់កំពុងចាត់ការចំនួន ៥៧រឿង សម្រាប់ឆ្នាំ២០២១ ចូលថ្មីចំនួន៥១រឿងនិងកំពុងចាត់ការ ចំពោះសំណុំរឿងបញ្ហាកកស្ទះ ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង និងមន្រ្តីក្រឡាបញ្ជី បានខិតខំប្រឹងប្រែងដោះស្រាយតាមនិតិវិធី ឲ្យបានរួចរាល់និងឆាប់រហ័ស ។
ឯកឧត្តម លាង សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ពីមន្រ្តីបំម្រើការងារក្នុងតុលាការ រួមទាំងអយ្យការសាលាដំបូង៨៥រូប ផ្នែកតុលាការ៣០រូប ប្រធានមួយរូប អនុប្រធានមួយរូប ចៅក្រម៨រូប ក្រឡាបញ្ជី១៨រូប ផ្នែកអយ្យការមាន១៣រូប មានព្រះរាជអាជ្ញាមួយរូប ព្រះរាជអាជ្ញារង៤រូប ក្រឡាបញ្ជី៨រូប ផ្នែកលេខាធិការដ្ឋានរដ្ឋបាលមាន៧រូប ផ្នែកមន្រ្តីកិច្ចសន្យា១៥រូប ចំពោះសំណុំរឿងទទួលបានគិតត្រឹម៣១ខែធ្នូឆ្នាំ២០២០ សំណុំរឿងរដ្ឋប្បវេណី១១៣៥ រឿង រឿងចូលថ្មី៨៩១រឿង រឿងចាត់រួច៨៤១រឿង រឿងកំពុងចាត់ការ ១១៨៥រឿង សំណុំរឿងព្រហ្មទណ្ទស៊ើបសួរ សល់ពីមុន ១៩២០រឿង រឿងចូលថ្មីចំនួន៩៣៤រឿង រឿងចាត់ការចំនួន ២៥៣៦រឿង កំពុងចាត់ការ ៣១៨រឿង លទ្ធផលដែលបានសម្រេចជោគជ័យនេះ គឺសារមានការខិតខំប្រឹងប្រែងទាំងអស់គ្នា គឺព្រះអាជ្ញា ចៅក្រម ក្រឡាបញ្ជី និងមានកិច្ចសហការជាមួយមន្រ្តីជំនាញ និងមន្រ្តីពាក់ព័ន្ឋទាំងអស់។
ឯកឧត្តម តន់ សីហតេជ អគ្គព្រះរាជអាជ្ញារង ប្រសាសន៍ថា សាលាឧទ្ទរត្បូងឃ្មុំមានដែលសមត្ថកិច្ច គ្រប់គ្រងលើសាលាដំបូង និងអយ្យការសាលាដំបូងចំនួន៣ ខេត្តក្នុងនោះមានខេត្តកំពង់ធំផងដែរ ក្នុងគោលបំណងនៃការជួយសំណេះសំណាលក្ន្ងថ្ងៃនេះ គឺ២ទី១ គឺជាការណែនាំខ្លួនដល់មន្រ្តីទាំងអស់ ឲ្យបានស្គាល់មុខគ្នា ទី២ គឺបន្តការងារចាស់ របស់សាលាឧទ្ទរណ៍ភ្នំពេញ ដែលត្រូវបានផ្ទេរសមត្ថកិច្ច និងត្រូវរាយការណ៍ ពីសកម្មភាពដែលបានអនុវត្តកន្លងមកជូនដល់សាលាឧទ្ទរខេត្តត្បូងឃ្មុំ ដូចជាការបញ្ជូនដីការសម្រេច និងឯកសារផ្សេងៗ របស់ចៅក្រមស៊ើបសួរ កន្លងមកនេះសាលាឧទ្ទណ៍ ខេត្តត្បូងឃ្មុំរួចមកហើយ គឺលទ្ធផលគួរជាទីមោទនៈ តែសំណូមពរឲ្យអយ្យការមានបញ្ជីតាមដានផ្ទាល់ខ្លួន រាល់សកម្មភាពនានាដើម្បីផ្ទាងផ្តាត់។
ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ទរណ៍ខេត្តត្បូងឃ្មុំ កោតសរសើរចំពោះមន្រ្តីទាំងផ្នែកតុលាការ និងផ្នែកអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ ដោយយោងតាមសេចក្តីរាយការណ៍របស់ ឯកឧត្តមព្រះរាអាជ្ញា និងឯកឧត្តប្រធានសាលាដំបូង គឺជាលទ្ធផលដ៏ត្រចះត្រចង់ និងជាទីមោទនៈក្នុងការអនុវត្ត យុទ្ធនាការ របស់ក្រសួងយុត្តិធម៌ ក្នុងការដោះស្រាយ ការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងកន្លងមកនេះ ក្នុងនោះក៏បានបង្ហាញពីលទ្ធផលសាលាដំបូង និងអយ្យការសាលាដំបូងខេត្តកំពង់ធំ ទទួលបានលទ្ធផលដ៏គួរកោតសរសើរ ។
ដោយ ប៊ុន រដ្ឋា