ជនជាតិចិនម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុន កាស៊ីណូផ្អើលក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖បុរសជនជាតិម្នាក់ត្រូវបានជនមិនស្គាល់មិនស្គាល់អត្តសញ្ញាណប្រើប្រាស់កាំភ្លើងខ្លីបាញ់សម្លាប់នៅខាងមុខកាស៊ីណូ(ជីយវនីសិន)បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ តែម្តង ។ហេតុ ការណ៏ដ៏គួរ ឲ្យរន្ធត់នេះ បានកើតឡើងនៅ វេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី ២១ មករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិ លេខ ១សង្កាត់លេខ ៣ ក្រុងព្រះសីហនុ។
ពាក់ព័ន្ធទៅករណីខាងលើនេះ បើតាម ប្រភពពត៏មាន នៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេល កើតហេតុ គេឃើញជនរងគ្រោះបានស្ពាយការបួបធំមួយដើរចេញពីកាស៊ីណូ(ជីយវនីសិន)ខាងលើ ក៏ស្រាប់តែ មានក្រុមជនសង្ស័យ ជិះរថយន្ត Ford Ranger Rapter ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខ កម្ពុជា (១៤១៣) បានចុះមកបាញ់ជនរង គ្រោះឆៅៗបណ្តាលឲ្យជនរងគ្រោះស្លាប់នៅនិងកន្លែងតែម្តង ចំណែកជនរងគ្រោះភ្លាមៗ ត្រូវបានអ្នកបើក រថយន្ត របស់ខ្លូន លើកជនរងគ្រោះដាក់លើរថយន្ត ម៉ាក (LAND ROVER )ពាក់ លេខ ផ្លាកភ្នំ ពេញ2AL.9459 ពណ៏ ខ្មៅ ក្នុងគោលបំណងនាំយកជនរងគ្រោះមកកាន់ មន្ទីរ ពេទ្យ ប៉ុន្តែរ ត្រូវបាន ក្រុមជន សង្ស័យ ជិះរថយន្ត តាម បាញ់ចំនួន៤គ្រាប់បន្ថែមទៀត (សរុបបាញ់មុននិងក្រោយចំនួន៥គ្រាប់) បណ្តាលឲ្យ ធ្លុះរថយន្តចំនួន៤កន្លែង គឺកញ្ចក់ ចំងង្ហៀងនិងទ្វា ខាងតែកុង ចំនួន២គ្រាប់ និងទ្វាក្រោយចំនួន២គ្រាប់ ប៉ុន្តែរ សំណាងល្អ គ្រាប់កាំភ្លើងចំនួនគ្រាប់ ចុងក្រោយនេះ មិនបានបង្ករឲ្យ រងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនទេ គឺរងការខូចខាតតែរថយន្តតែប៉ុណ្ណោះ។ ក្រុមជនដៃដល់ ក្រោយពីសកម្មភាពបាញ់ប្រហារជនរងគ្រោះរូចក៏បាន បើករថយន្តរត់គេចខ្លូនបាត់ស្រម៉ោលក្នុងពេលនោះតែម្តងចំណែកសពជនរងគ្រោះត្រូវបានគេដឹកបន្តទៅកាន់មន្ទីរ ពេទ្យឯកជនមួយកន្លែង ស្ថិតក្នុង សង្កាត់លេខ ២ ក្រុងព្រះសីហនុ(មន្ទីរពេទ្យចិន)ប៉ុន្តែរ មិនត្រូវបានគេទទូល នោះទេ ដោយសារ ជនរងគ្រោះបាន ស្លាប់មុនពេលបញ្ចូនមកមន្ទីរពេទ្យ។
.លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មានប្រសាសន៍ប្រាប់បណ្ដាញផ្សព្វផ្សាយ ឲ្យដឹងជាបឋមថាក្រោយ កើតហេតុលោកស្នងការបានបញ្ជាកម្លាំងជំនាញដោយមានកិច្ចសហការពីសមត្ថកិច្ចចម្រុះក្នុងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឡោមព័ទ្ធទីតាំងកើតហេតុនិងស្រាវជ្រាវតាមចាប់ខ្លួនជនបង្កក្នុងនោះរបាយការណ៍បឋមបញ្ជាក់ ថា ជនរងគ្រោះជាជនជាតិចិន ជិះរថយន្ដមួយគ្រឿង ម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AL-9459។បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្ថែមថា ជនសង្សយ័ដែលធ្វើសកម្មភាពបាញ់ប្រហារនេះ ជិះរថយន្ដមួយគ្រឿងដែលក្រោយមក យករថយន្តនោះទៅទុកផ្លុងចោលនៅជិតផ្សារដំរី៥ ហើយចុះរត់គេចខ្លួន ក្នុងនោះខ្មាន់កាំភ្លើងជិះរថយន្ដម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BI-1413។យ៉ាងណា មិញលោកឧត្តមសេនីយ៍ស្នងការបានអះអាងថាកម្លាំងជំនាញកំពុងតាមប្រមាញ់ខ្មាន់កាំភ្លើងយ៉ាងយកចិត្ដទុកដាក់ ដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់។ទោះបីជាយ៉ាងណា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មិនទាន់អាច បញ្ជាក់ថា ដើមចមដែលនាំឲ្យមានអំពើបាញ់ប្រហារទាំងព្រឹកព្រលឹមនេះ បណ្ដាលមកពីមូលហេតុអ្វីនោះ ឡើយ ទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត។គួរបញ្ជាក់ផងដែរថា ករណីបាញ់ប្រហារ បែបនេះសំរាប់ខេត្តព្រះសីហនុ មិនមែនទើបកើតឡើងជាលើទី១ទេ គឺកើតមាន ច្រើនករណី មកហើយ ដោយកន្លងមកជនដៃដល់ ភាគច្រើន ជាជនជាតិចិន បាញ់សម្លាប់ជនជាតិចិនដូចគ្នា ៕ នាគសមុទ្រ