ដើមឈើមានហានិភ័យខ្ពស់ក្នុងបរិវេណវត្តព្រះសិអារ្យមេត្រី និងវត្តតាំងតុក្នុងក្រុងអង្គរធំត្រូវបានក្រីមកាត់ចេញ

0

សៀមរាប: ដោយពិនិត្យឃើញមានហានិភ័យខ្ពស់របស់ដើមឈើ ដែលដុះនៅក្នុងបរិវេណវត្តព្រះសិអារ្យមេត្រី និងវត្តតាំងតនៃអតីតក្រុងអង្គរធំ ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតអប្សរា បានសហការជាមួយផ្នែកពាក់ព័ន្ធ បានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើទាំងនោះ ដើម្បីធានាសុវត្ថិភាពជូនពុទ្ធបរិស័ទ ព្រះសង្ឃ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជិវិត និងជួយសម្រាលតួដើមការពារកុំឲ្យបាក់រលំ ខូចខាតដល់រចនាសម្ព័ន្ធរបស់ព្រះវិហារ កុដិ និងយានយន្តគ្រប់ប្រភេទ។ ដើមឈើ
ដែលបានកាត់ក្រីមែកចំនួន៣៤មែករួមមាន ដើមស្រឡៅ១ដើម ដើមឈើទាល៩ដើម ដើមស្លែង១ដើម។ ចំណែកឯដើមឈើងាប់ដែលបានដកហូតចំនួន៤ដើមរួមមាន ដើមឈើទាល ដើមពង្រ ដើមស្រឡៅ និងដើមស្លែង៕