បុរសម្នាក់បេីករថយន្ត យី ឌុប ជ្រុលទៅបុក រថយន្ត ដឹក ទឹក កក ពី ក្រោយ ពេញទំហឹង បណ្ដាលឲ្យក្រឡាប់ ផ្ងារ ជើង

ភ្នំពេញ ៖ មានរថយន្តយីឌុបមួយគ្រឿង បេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន និងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្ត ដឹក កកពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តដឹកទឹកកកក្រឡាប់ ផ្ងារ ជើង មួយ ចំហៀង បង្កការភ្ញាក់ផ្អេីលកាលពូ វេលា ម៉ោង ៩យប់ ថ្ងៃ ទី ២៦ ខែ មក រា ឆ្នាំ ២០២១ នៅបណ្ដោយផ្លូវ ៦០ម៉ែត្រ កែង ផ្លូវ បេតុង ផ្សារ ក្រមួន ក្នុងសង្កាត់ ចាក់ អង្រែ ក្រោម ខណ្ឌ មាន ជ័យ រាជធានី ភ្នំពេញ ។

យោងតាម ប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បានឲ្យដឹង ថា មុន ពេល កេីតហេតុ គេបាន ឃើញ បុរស ម្នាក់ បានបេីក រថយន្ត ឃ្លុប ដឹក ទឹក កក ម៉ាក KAI FRONTIER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ 1835 បាន បេីក ធ្វើ ដំណើរ តាម បណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុង ទិសដៅ ពី ជេីង ទៅ ត្បូង លុះ មកដល់ ចំនុច កេីត ហេតុ ក៍បាន ស៊ី ញ៉ូ បត់ ឆ្វេង គោលបំណង ចូលទៅ ផ្លូវ បេតុង ក្រោយ ផ្សារ ក្រមួន ស្រាប់តែ រថយន្ត បត់ បាន បន្តិច ក៍ មាន បុរស ម្នាក់ ទៀត បានបេីក រថយន្ត យី ឌុប ម៉ាក ហ៊ីយុនដាយ ពណ៌ ស លាយ បៃតង ពាក់ ស្លាក លេខ ព្រះសីហនុ 3A 0586 ធ្វើ ដំណើរក្នុង ទិសដៅ ស្រប គ្នា ក្នុង ល្បឿន លឿន ហើយ ណាមួយ អ្នក បេីក បរ ស្រវឹង ផង នោះ ទេីប បណ្ដាល ឲ្យ រថយន្ត ជ្រុល ទៅ បុក រថយន្ត ឃ្លុប ដឹក ទឹក កក ពីក្រោយ ពេញទំហឹង បណ្ដាល ឲ្យ ក្រឡាប់ ផ្ងារ ជើង មួយ ចំហៀង ខាង ស្ដាំ ព្រម ទាំង ធ្វើ ឲ្យ អ្នក បេីក រថយន្ត រងរបួស តិចតួច តែមិន បានទៅ មន្ទីរពេទ្យ ទេ។ ដោយ ឡែក រថយន្ត យី ឌុប វិញ រងការ ខូចខាត ផែ្នក ខាង មុខ ចំហៀង ខាង ឆ្វេង ផងដែរ ។

ក្នុង ហេតុការណ៍ នេះ ដែរ បន្តិច ក្រោយ មក ឃើញ មាន កម្លាំង សមត្ថកិច្ច មូលដ្ឋាន ក៍ដូច ជា ជំនាញ ចរាចរណ៍ ខណ្ឌ មាន ជ័យ បានចុះ ទៅ កន្លែង កើត ហេតុ រួច ហើយ បានបាញ់ ថ្នាំ និងធ្វេីការវាស់ វែង ស្ទូច យក រថយន្ត ដាក់ គៀន កុំ ឲ្យមាន ការ កកស្ទះ ចរាចរណ៍ ដល់ អ្នក ដំណើរ ដទៃទៀត ព្រមទាំង ឲ្យ ភាគី ទាំង សងខាង សម្របសម្រួល គ្នា ផងដែរ ។

ចុងក្រោយ ភាគី ទាំង សងខាង បានសម្រប សម្រួល ដោយ ខាង រថយន្ត យី ឌុប បាន ព្រមសងថ្លៃខូចខាតទៅលេី រថយន្ត ដឹក ទឹក កក ចំនួន ៥០០ដុល្លារ ដេីម្បី បញ្ចប់ រឿង នៅនឹងកន្លែង៕