ដកហើយៗ មេភូមិពុករលួយលួចលួចលុយរាស្រ្ត ស៊ីដាច់លុយកូវិដ១៩របស់សម្តេចតេជោ ហ៊ុន សែនជួយឧបត្ថម្ភប្រជាពលរដ្ឋមានប័ណ្ណក្រីក្រ

0

ខេត្តកំពង់ធំ៖ ដកចេញពីមេភូមិហើយ លោក លួង ឡុក ត្រូវបានគេដឹងថា ជាមេភូមិដំរីស្លាប់ មានរឿងអាស្រូវច្រើន ទាំងពុករលួយលួចលុយរាស្រ្ត ទាំងយកដីអ្នកភូមិលក់ និងបង្កើតបក្ខពួកនិយម ឃុបឃិតលេបត្របាក់លុយកូវិដ១៩ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋដែលមានប័ណ្ណក្រីក្រ ឥលូវល្បីថាមានករណីរត់ការឲ្យចូលធ្វើជាមេភូមិវិញ បន្ទាប់ពីដកបានមួយដង្ហើមចង្រិត ។

លោកលូង ឡុក ជាមេភូមិដំរីស្លាប់ ត្រូវបានផ្ទុះការិគន់ពីប្រជាពលរដ្ឋ ថាជាមេភូមិដែលមានល្បិចកល់ខ្ពស់ក្នុងការក្លែងឯកសារ ដើម្បីស៊ីដាច់លុយកូវិដ១៩ ពីប្រជាពលរដ្ឋ ដែលខ្វះខាតកំរិតវប្បធម៌ មានចំណេះដឹងទាប ជាក់ស្តែង លោកយាយឃុំ ណាយ មានវ័យចំណាស់អាយុ ៦៣ឆ្នាំ មានជីវភាពក្រីក្រលំបាក ស្ទើរតែមានរកអង្ករច្រកឆ្នាំគ្មាន ថែមមានកូនម្នាក់មានសតិមិនគ្រប់ ដោយសារគ្រោះកម្មជីវភាពជាន់ឈ្លី ចាំបាច់ទៅរកនៅជាមួយកូនប្រុសម្នាក់ទៀតជាបណ្តោះអាសន្ន នៅខេត្តបាត់ដំបង ។

កូនប្រុសលោកយាយរងគ្រោះបាន ឲ្យដឹងថា ម្តាយរបស់ខ្លួនបានមករស់នៅជាមួយ ក្នុងខេត្តបាត់ដំបង ក្នុងអំឡុងពេលដ៏ខ្លីនេះ លោកបានព្យាយាម ទំនាក់ទំនងមកលោក លួង ឡុក មេភូមិដំរីស្លាប់ ចំពោះឲ្យឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អំពីប័ណ្ណក្រីក្ររបស់ម្តាយគាត់ តែត្រូវបានលោកមេភូមិ ឆ្លើយថាបដិសេដថា លោកយាយពុំមានប័ណ្ណក្រីក្រនោះទេ បើទោះបីជាធ្វើថ្មី ក៏មិនបានដែរ ដោយសារគេផ្អាកធ្វើ បើទោះបីវិធីណាក៏ដោយក៏មិនអាចធ្វើបានដែរ។

ក្រោយពេលបែកធ្លាយ ពីល្បិចកល់អាក្រក់របស់មេភូមិដំរីស្លាប់ លោកលួង ឡុក  ដែលបានស៊ីដាច់លុយកូវិដ១៩ របស់អ្នកក្រីក្រមកជាយូរខែមក ដោយដឹងថាប្រជាពលរដ្ឋទូទាំងភូមិ និងឃុំ ដឹងថាលោកយាយ ឃុំ ណាវ មានប័ណ្ណក្រីក្រដោយមិនចាំបាច់ធ្វើថ្មីនោះទេ ថែមទាំងមេភូមិបានបើកលុយកូវិដ១៩របស់លោកយាយ ជារៀងរាល់ខែទៀត ទើបលោកមេភូមិភ័យខ្លួន បានធ្វើលិខិតមួយច្បាប់ មកសុំឲ្យលោកស្រីមេឃុំជួយដឹងលឺថា លោកយាយពិតជាមានប័ណ្ណក្រីក្រពិតប្រាកដមែន កន្លងមកដោយសារគាត់ភ្លេចភ្លាំង ហើយបានយកលុយ២៤ម៉ឺនរៀលស្មើរនិងចំនួន២ខែ មកឲ្យមេឃុំរក្សាទុក ចំណែកលុយដែលបើកកន្លង មក លោកមេភូមិថាគាត់បានឲ្យកូនគាត់បើកទុក។

កាលពីថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ ២០២១ សាលាឃុំដំរីស្លាប់ កិច្ចប្រជុំដំណោះស្រាយ រវាងលោកលូង ឡុក ជាមេភូមិ និងកូនប្រុសលោកយាយជនរងគ្រោះ ក្នុងពេលនោះមេភូមិដំរីស្លាប់ បានសារភាពថា បានស៊ីដាច់លុយកូវិដ១៩ ដែលសម្តេចជួយឧត្តមដល់លោកយាយ ឃុំ ណាវ ដែលជនពិការ ពិតប្រាកដមែន ដោយបានឲ្យកូនបើកទុកលោក លួង ឡុក អតីតមេភូមិដំរីស្លាប់ បានសារភាពកំហុសនិងទទួលខុសត្រូវ ធានាសងលុយឲ្យលោកយាយគ្រប់ចំនួន ព្រមទាំងលើកដៃសំពះជាច្រើរយដង ដើម្បីសុំឲ្យបញ្ចប់រឿងតែត្រឹមនេះ ។

លោកស្រី យឹង ហៀប មេឃុំដំរីស្លាប់ មានឲ្យដឹងនារសៀលថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ ២០២១ថា បន្ទាប់ពីមានកិច្ចប្រជុំនៅសាលាស្រុកកំពង់ស្វាយ អភិបាលស្រុក និង ក្រុមប្រឹក្សាឃុំ បានសម្រេចធ្វើការណែនាំ ឲ្យដាក់ទារុណកម្មលោកមេភូដំរីស្លាប់ ដោយការដកហូតតំណែងមេភូមិ ។

លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានឲ្យដឹងថា លោកលួង ឡុក មេភូមិដំរីស្លាប់ គឺពិតជាមានកំហុស មែន ដោយសារបើកលុយឧបត្ថម្ភរបស់សម្តេច ហើយពុំបានប្រគល់ជូន លោកយាយដោយសារលោកយាយនៅតាមខេត្ត ហើយមិនបានផ្តល់ដំណឹងមកអាជ្ញាធរឃុំដឹងលឺថែមធ្វើឯកសារក្លែងក្លាយតាមក្រោយដើម្ប​ីលុបលាងកំហុស។

 

ដោយ ប៊ុន រដ្ឋា