នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយសុខច្បាប់នូវសារធាតុញៀន

                                                                                                                                                                              ភ្នំពេញ៖ នៅថ្ងៃទី២២ខែកុម្ភ:ឆ្នាំ២០២១ វេលាម៉ោង១២ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយសុខច្បាប់នូវសារធាតុញៀន នៅចំណុចតាមតាមផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យម្នាក់មាន ឈ្មោះ សុន វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (ពិនិត្យទឹកនោម) ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕