កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកង់

                                                                                                                                                                                            ភ្នំពេញ៖ នៅថ្ងៃទី២២ខែកុម្ភ:ឆ្នាំ២០២១ វេលាម៉ោង១០ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកង់ នៅចំណុចមុខសណ្ឋាគារហ្វាយអ៊ិន ផ្លូវ១៩៣៨ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យម្នាក់មាន ឈ្មោះ ប្រឹម សត្យា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ(មានសារធាតុញៀន) បានលួចកង់០១គ្រឿង របស់ជនរងគ្រោះឈ្មោះ ឡេង ធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការសណ្ឋាគារហ្វាយអ៊ិន ស្នាក់នៅក្នុងសណ្ឋាគារហ្វាយអ៊ិន ផ្លូវ១៩៣៨ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ 

សម្ភារៈបន្សល់ទុក កង់០១គ្រឿង ប្រគល់ឲ្យជនរងគ្រោះវិញ ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕