ក្រសួងអប់រំប្រកាស់បិទសាលារៀនរដ្ឋនិងឯកជនក្នុងខេត្តព្រះសីហនុ ជាបណ្តោះអាសន្នក្រោយពេល រដ្ឋបាលខេត្តព្រះសីហនុសម្រេចបិទសណ្ឋាគារមួយចំនួនក្នុងក្រុងដើម្បីការពារទប់ស្កាត់កូវិដ១៩

ខេត្តព្រះសីហនុ៖ យោងតាម សេចក្តីជួនដំណឹងរបស់ ក្រសួង អប់រំយុវជននិងកីឡា លេខ១៧(អយក) ចុះថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២១ បានបញ្ជាក់ថាក្រសួងបានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯក ជន ជាបណ្តោះអាសន្នរយៈពេល ២ សប្តាហ៍ នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុដោយសារ ស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាល ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

  ក្រសួងអប់រំសម្រេច ក្រកាស់បិទសាលារៀន នៅលើទឹកដីខេត្តព្រះសីហនុ បែបនេះគឺធ្វើឡើង ក្រោយ ពេលរដ្ឋបាលខេត្តព្រះសីហនុរកឃើញស្រ្តីជនជាតិចិនចំនួន២នាក់វិជ្ជមានកូវិដ១៩និងបានចេញសេចក្តីជួនដំណឹងផ្អាក អាជីវកម្មបណ្ដោះអាសន្នសណ្ឋាគារ ជីនប៉ីទាំង ៣សាខានិងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ី នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុរូមនិង សណ្ឋាគារ ហ័ងហ្គឹនជាវី ដែលមានការពាក់ព័ន្ធ។

  ដោយសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តចុះថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២១ នោះក៏បានបញ្ជាក់ផង ដែរថាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវី៧១៩ចូលក្នុងសហគមន៍សម្រេចផ្អាកអាជីវកម្មគ្រប់រូបភាពរបស់សណ្ឋាគារជីនប៉ីទាំង ៣សាខា និងបិទអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ី ជាបណ្តោះអាសន្នចាប់ពីពេល ជូនដំណឹងដោយមិនអនុញ្ញាតឱ្យមានភ្ញៀវថ្មីចូលស្នាក់នៅហើយក៏មិនអនុញ្ញាតឱ្យភ្ញៀវដែលកំពុងស្នាក់នៅក្នុងសណ្ឋាគារចាកចេញក្រៅដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តនឹងចុះទៅពិនិត្យយកសំណាកពីភ្ញៀវនិងបុគ្គលិកបម្រើការនៅក្នុងសណ្ឋាគារទាំង៣សាខាដើម្បីធ្វើតេស្តរកវីរុសកូពី៥១៩។ក្នុងតំណាក់កាលនេះអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងសណ្ឋាគារត្រូវយកសំណាកតេស្តនិងធ្វើចត្តាឡីស័កគ្រប់ៗគ្នាឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

   គួរបញ្ជាក់ផងដែរថា៖ស្ថានភាពក្នុងព្រះសីហនុបច្ចុប្បន្នខណៈកើតមានបញ្ហារដូចរៀបរាប់ខាងលើគឺមាន សភាពស្ងប់ស្ងាត់បន្តិចនៅពេលយប់ដោយមិនសូវមានមនុស្សម្នាធ្វើដំណើរចេញចូលលើដងផ្លូវច្រើនកុះករដូចពេលកន្លងទៅនោះទេប៉ុន្តែរសំរាប់ពេលថ្ងៃគឺ មានសភាពជាធម្មតា ៕នាគសមុទ្រ